ខេត្តកំពង់ស្ពឺ៖ដោយបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥នេះ
ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានទទួលនូវអំណោយពីសប្បុរសជនដោយ លោក ជា ទ្រី រួមនិងក្រុមការងារបាននាំយកអំណោយជាម៉ីចំនួន ១០០កេស ឧបត្ថម្ភដល់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព។
ជាតំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រុមការងារកងរាជអាវុធហត្ថ បានពាំនាំនូវការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតរបស់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជូនចំពោះ លោក ជា ទ្រី រួមនិងក្រុមការងារ និងជួនពរជ័យសេរីមង្គលដល់ លោក ជា ទ្រី ព្រមទាំងក្រុមគ្រួសារ រួមនឹងក្រុមការងារ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
#បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
No comments:
Post a Comment