ឯកឧត្តមថោ ជេដ្ឋា ៖ ដោយកត្តាសុខសន្តិភាព ស្រុកស្ទោងបានរួមចំណែកយ៉ាងធំធេងក្នុងការនាំផលិតផល ទិន្នផល កសិកម្មទៅលក់នៅក្រៅប្រទេស - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តមថោ ជេដ្ឋា ៖ ដោយកត្តាសុខសន្តិភាព ស្រុកស្ទោងបានរួមចំណែកយ៉ាងធំធេងក្នុងការនាំផលិតផល ទិន្នផល កសិកម្មទៅលក់នៅក្រៅប្រទេស




ខេត្តកំពង់ធំ ៖ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានលើកឡើងដូច្នេះក្នុងឱកាសសម្ពោធ កាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទ្រា កាលពីព្រឹកថ្ងៃទី ៩ខែមីនាឆ្នាំ ២០២៥។
លោកបានសង្កត់ធ្ងន់ថា កត្តាសុខសន្តិភាពនេះបាននាំឲ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើននិងអភិវឌ្ឍន៍គ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាពិសេសខេត្តកំពង់ធំ ទទួលបាននូវប្រព័ន្ធធារាសាស្ត្រ
ស្អេកស្កះ ដូចជា ទំនប់ស្ទាក់ទឹកដងកាំបិតនៅស្រុកសណ្ដាន់ ទំនប់ស្ទាក់ទឹកកំពង់គោ ការកែលម្អអាងទឹក ៣០កញ្ញា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោង(ពាម)និងប្រព័ន្ធប្រឡាយជាច្រើនទៀតនៅតាមបណ្ដាភូមិ ឃុំ នានា នៅក្នុងខេត្តកំពង់ធំ  ដែលបានស្តុកទឹករាប់លានម៉ែត្រគីប និងចែកចាយស្រោចស្រពស្រែស្រូវជាច្រើនម៉ឺនហិកតាដែលជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យកសិកម្មនិង និងកសិឧស្សាហកម្មហើយបានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងមូលដ្ឋាននិង បង្កើតកម្លាំងពលកម្មជាពិសេស រោងចក្រស្វាយចន្ទីដែលកំពុងដំណើរការសាងសង់និងប្រមូលទិញ គ្រាប់ស្វាយចន្ទីពីម្ចាស់ចម្ការ។

ទន្ទឹមនឹងនេះលោកបានបញ្ជាក់បន្ថែមថា ស្នាក់ការគណបក្សដែលដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះពិតជារួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារជាពិសេសការកសាងនូវភាពរឹងមាំរបស់គណបក្សក្នុងមូលដ្ឋានក្នុងការឈានទៅទទួលបានជ័យជំនះគ្រប់សមរភូមិបោះឆ្នោត។

ជាមួយគ្នានេះ លោកបានរំលេចឱ្យដឹងថាដើម្បី ឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែមានភាពរឹងមាំគ្រប់មូលដ្ឋាន ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងនឹងលេចរូបរាងជាបណ្ដើរៗ ហើយនៅពេលអនាគតដ៏ខ្លី ទីនេះនឹងក្លាយជាកន្លែងនយោបាយដ៏រឹងមាំហើយប្រជាពលរដ្ឋអាចចូលទៅកំសាន្តសប្បាយជាមួយនឹង សួនច្បារដ៏ស្រស់បំព្រង
សារមន្ទីរបក្ស ជាកន្លែងហាត់កីឡា និងជា
ក្លឹបហាត់គុនបុរាណខ្មែរ ដែលជាការចូលរួមអភិរក្សនូវសម្បត្តិវប្បធម៌ដ៏ផូរផង់របស់ដូនតាយើងឱ្យនៅជាអមតៈ។

ជាចុងបញ្ចប់លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមជួយថែរក្សាសម្បត្តិសាធារណៈ ដែលរាជរដ្ឋាភិបាលបានសាងសង់ជូនជាពិសេសអគារស្នាក់ការគណបក្សនេះឱ្យបានរឹងមាំស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែង និងរួមរស់សុខដុមនីយកម្មជាមួយគ្នា។

  សូមបញ្ជាក់ថាអាគារស្នាក់ការគណបក្សដែលដាក់សម្ពោធនៅពេលនេះមានទំហំបណ្ដោយ ១៤ម៉ែត្រនិងទទឹង៨ម៉ែត្រ ហើយគណៈអធិបតីបានចែកជូនដល់អ្នកចូលរួមចំនួន៧២៨នាក់ ដែលម្នាក់ៗទទួលបាននូវថវិកា២ម៉ឺនរៀល។




















No comments:

Post a Comment

Pages