ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងណែនាំឲ្យអាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពគ្រួសារមានពិការភាពនិងងាយរងហានិភ័យ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងណែនាំឲ្យអាជ្ញាធរភូមិ ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពគ្រួសារមានពិការភាពនិងងាយរងហានិភ័យ




(កំពង់ធំ) : លោកសាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោងបានធ្វើការណែនាំដូច្នេះកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ពេលអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសារ មានពិការភាព ងាយរងហានិភ័យ និងរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨គ្រួសារនៅ ភូមិត្រពាំងជ័រ និងភូមិ
ប្រាសាទ ក្នុងចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះដែរ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមនួន ផារ័ត្នប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលសម្តេច និងលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខជីវភាព គ្រួសារ មានពិការភាព ងាយរងហានិភ័យ និងរងគ្រោះផ្សេងៗគ្រប់ពេលវេលា។

ទន្ទឹមនឹងនេះលោកបានណែនាំដល់អាជ្ញាធរឃុំចំណាលើត្រូវយកចិត្តទុកដាក់លើសុខុមាលភាពទូទៅ ជាពិសេសពេលពេលគាត់មានបញ្ហាសុខភាពត្រូវជួយណែនាំក្នុងការទៅថែរក្សាព្យាបាលជំងឺនៅមណ្ឌលសុខភាពចំណាលើឬមន្ទីរពេទ្យបង្អែកស្ទោងដោយប្រើប័ណ្ណក្រីក្រឬសមធម៌ដែលព្យាបាលដោយឥតគិតថ្លៃ ជាគោលនយោបាយដ៏យកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការ លើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋហើយប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។

លោកបានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរភូមិ ឃុំ ត្រូវតែមានភាពប្រាកដប្រជានិងស្គាល់ពលរដ្ឋឲ្យច្បាស់ ជាពិសេស ជនមានពិការភាពងាយរងហានិភ័យឬជួបឧបទ្ទវហេតុផ្សេងៗ ហើយមិនត្រូវទុកពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយអាជ្ញាធរពុំបានដឹងឬដេកឈឺស្លាប់ដោយពុំយកទៅព្យាបាលនៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដោយអាជ្ញាធរមិនដឹងឬ មិនបានជួយសង្គ្រោះនោះឡើយ។

សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង៨គ្រួសារខាងលើក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ១បេ មី១កេស ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែ។














No comments:

Post a Comment

Pages