ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សារ៉ា អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងពិធីសម្ពោធសមិទ្ធផលនានា នៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលនៃគណៈអភិបាលខេត្ត អគ្គនាយក អគ្គនាយករង អគ្គលេខាធិការរង ស្នងការនគរបាលខេត្ត សកលវិទ្យាធិការ នៃសកលវិទ្យាល័យដៃគូ លោក លោកស្រី សមាជិកក្រុមប្រឹក្សាភិបាល ប្រធានមន្ទីរជុំវិញខេត្ត បណ្តាស្ថាប័នដៃគូអភិវឌ្ឍន៍ គណៈគ្រប់គ្រង មន្ត្រីបុគ្គលិក គ្រូបង្រៀន អាណាព្យាបាល និងនិស្សិតជ័យលាភីទាំងអស់ សរុបចំនួន ៤៣៥០អង្គនាក់៕
No comments:
Post a Comment