ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី០៤ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី០៤




នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត​ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ​បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី០៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងជាប្រធានក្រុ​មប្រឹក្សាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យ និងពិភាក្សា កំណត់ទិសដៅការងារ និងអនុម័តលើឯកសារមួយចំនួន ក្នុងគោលបំណងគាំទ្រ និងជម្រុញលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ (វ.ប.ន) ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្ត​ម រដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សា រួមជាមួយថ្នាក់ដឹកនាំក្រសួង និងស្ថាប័នដែលជាសមាជិកនៃក្រុ​មប្រឹក្សាជាតិវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ជាច្រើនរូបទៀតផងដែរ។​


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ












No comments:

Post a Comment

Pages