ព្រៃវែង៖ នគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាផ្សព្វផ្សាយអប់រំ ពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តា ទីសារណៈ និងចុះផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងសៀវភៅគ្រួសារ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីពន្លឿនប្រសិទ្ធភាពការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ មិនតែប៉ុណ្ណោះនគរបាលខេត្តព្រៃវែង តែងតែចុះផ្សព្វផ្សាយជាប្រចាំ និងស្ដាប់យោបល់ សំណូមពរផ្សេងៗឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះទៅទៀត នគរបាលខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយអប់រំ បន្ថែមពាក់ព័ន្ធផលប៉ះពាល់ នៃការសេពគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ៕
No comments:
Post a Comment