ជនសង្ស័យម្នាក់ស្លាប់ ក្រោយចាក់សម្លាប់ប៉ូលិសបុស្តិ៍បឹងកេងកង២ ដណ្ដើមកាំភ្លើងខ្លី បាញ់មកលើសមត្ថកិច្ចវិញ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ជនសង្ស័យម្នាក់ស្លាប់ ក្រោយចាក់សម្លាប់ប៉ូលិសបុស្តិ៍បឹងកេងកង២ ដណ្ដើមកាំភ្លើងខ្លី បាញ់មកលើសមត្ថកិច្ចវិញ



រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់(ប្រើប្រាស់គ្រឿងញៀន) បានអុកឡុកក្នុងភូមិ និងយកកាំបិតចាក់សម្លា.ប់សមត្ថកិច្ចមួយរូប រួចដណ្ដើមយកកាំភ្លើងខ្លី ១ដើម របស់សមត្ថកិច្ច ហើយបាញ់ស្រោចមកលើកងកម្លាំងជាច្រើនគ្រាប់ ទើបកងកម្លាំងបាញ់ការពារខ្លួន បណ្ដាលឲ្យជនសង្ស័យស្លា.ប់នៅនឹងកន្លែង ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះជាមន្ត្រីនគរបាល ដែលបាត់បង់ជីវិត មានឈ្មោះ សៅ រក្សា អាយុ៣០ឆ្នាំ ជាមន្ត្រីបុស្តិ៍នគរបាលបឹងកេងកង២ ។
ចំណែកឯជនសង្ស័យមានឈ្មោះ ជលា វ័យប្រមាណ៣០ឆ្នាំ ធ្លាប់ចូលមណ្ឌលកែប្រែ និងធ្លាប់ជាប់ពន្ធនាគារ ផងដែរ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា ជនសង្ស័យ(ជាមនុស្សប្រើប្រាស់សារធាតុញៀន) ហើយអុកឡុកក្នុងផ្ទះ យកកាំបិតគំរាមចាក់ម្តាយ ទើបក្រុមគ្រួសារ ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចបុស្តិ៍នគរបាលបឹងកេងកង២ ។ ខណៈសមត្ថកិច្ច ដែលជាជនរងគ្រោះ បានមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យ បានលោតទៅចាក់សមត្ថកិច្ច បណ្ដាលរងរបួសធ្ងន់ រួចបានយកកាំភ្លើងរបស់សមត្ថកិច្ច ដើរស្រែកឡូឡា ពេញដងផ្លូវ។ ភ្លាមៗ សមត្ថកិច្ចជាច្រើន បានចុះមកអន្តរាគមន៍ ។ បន្ទាប់មកជនសង្ស័យក៏បានបាញ់តដៃ ស្រោចទៅលើសមត្ថកិច្ចជាច្រើនគ្រាប់ រហូតដល់សមត្ថកិច្ចប្រើប្រាស់សិទ្ធិការពារខ្លួន ក៏សម្រេចបាញ់បញ្ចប់ជីវិត ជនសង្ស័យ តែម្ដង ។
ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះជាមន្ត្រីនគរបាល បានរងរបួសធ្ងន់ និងបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញពាក់ព័ន្ធ កំពុងពិនិត្យកោសល្យវិច័យស.ពនៅកន្លែងកើតហេតុ ផងដែរ ៕





No comments:

Post a Comment

Pages