ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ក្រោម​អធិបតីភាព ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហារ​ផ្ទៃ​ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ក្រោម​អធិបតីភាព ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហារ​ផ្ទៃ​




ខេត្ត​កណ្តាល ៖ នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​អភិបាលខេត្ត​កណ្តាល ដោយ ឯកឧត្តម គួច ចំរើន ត្រូវបាន​តែងតាំង​ជា​អភិបាលខេត្ត​កណ្តាល​ថ្មី ចំណែក​ឯកឧត្តម គង់ សោភ័ណ្ឌ ត្រូវ​ផ្ទេរ​ភារកិច្ច​តែងតាំង​ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​
​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឱ្យ​អភិបាលខេត្ត​កណ្តាល​ថ្មី ពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​រដ្ឋបាល​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ ដើម្បី​រួម​គ្នា​បន្ត​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ខេត្ត​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន ស្រប​តាម​យុទ្ធ​សាស្តប​ញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្តេច​ម​ហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។
​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម គង់ សោភ័ណ ដែល​បាន​ខិតខំ​សម្របសម្រួល ដឹកនាំ​ការងារ​រដ្ឋបាល និង​ការអភិវឌ្ឍ​ខេត្ត​កណ្តាល ក្នុង​រយៈពេល​ដែល​ឯកឧត្តម កាន់​មុខតំណែង​ជា​អភិបាលខេត្ត​កណ្តាល អស់​រយៈពេល ៤​ឆ្នាំ​កន្លងមកនេះ និង​បាន​សម្តែង​នូវ​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម គួច ចំរើន ដែល​ពេល​នេះ ឯកឧត្តម ត្រូវបាន​តែងតាំង​ជា​អភិបាលខេត្ត​កណ្តាល​។​
​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ​ក្រុង ស្រុក និង​ឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កណ្តាល ផ្តល់​ការគាំទ្រ និង​ចូលរួម​ជាមួយ​ឯកឧត្តម គួច ចំរើន ដើម្បី​រួម​គ្នា​បន្ត​ថែរក្សា ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ខេត្ត

ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត​។
​ដើម្បី​សម្រច​បាន​វឌ្ឍនភាព​ការងា​រ​បន្ថែមទៀត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ផ្ដល់​នូវ​គោលការណ៍​ណែនាំ​លើ​កិច្ចការ​អាទិភាព​ឱ្យ​រដ្ឋបាល​ខេត្ត ត្រូវ​បន្ត​ថែរក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ជា​កត្តា​គន្លឹះ​សម្រាប់​បង្ក​បរិយាកាស​ដល់​ការលើកកម្ពស់ល​ទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ការលើកស្ទួយ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការដោះស្រាយ​ផលប៉ះពាល់​បណ្តាលមកពី​វិបត្តិ​ជា​សកល​នានា សំដៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​ប្រកបដោយ​ចីរភាព និង​សុខដុម​នីយកម្ម​ក្នុងសង្គម​។
​បន្ថែម​លើស​ពីនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត បន្ត​ពង្រឹង​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម​ផ្លូវភេទ ការលាង​សម្អាត​ប្រាក់ ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ រួម​ទាំង​ក្មេង​ទំនើ​ង ឱ្យមាន​ប្រសិទ្ធភាព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​នា​ពេលកន្លងមក ព្រមទាំង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន ការអភិវឌ្ឍ​សេដ្ឋកិច្ច​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ការផ្តល់សេវា​សាធារណៈ​តាម​ច្រកចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ដោយ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការពង្រឹង​សមត្ថភាព និង​សីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​ក្នុង​ការបំពេញ​ការងារ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​សេវា​រដ្ឋបាល​នានា​កាន់តែ​មាន​ភាពងាយស្រួល ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​បរិយាប័​ន្ន​។​
​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ឡើង​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការប្រើប្រាស់​សមត្ថភាព លះបង់​កម្លាំងកាយ​ចិត្ត និង​បទពិសោធន​ក្នុង​ការដឹកនាំ​ការគ្រប់គ្រង​កិច្ចការរដ្ឋបាល ការអភិវឌ្ឍ ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដើម្បី​រួម​គ្នា​បន្ត​អភិវឌ្ឍ និង​កសាង​សមិទ្ធផល​និង​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត​៕












No comments:

Post a Comment

Pages