ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាព លោក លោកស្រីអភិបាលក្រុង ស្រុកទាំង១៣ ប្រធានលេខាធិការដ្ឋានបោះឆ្នោតខេត្ត សាខាកាកបាទក្រហមខេត្ត សាខាគយ និងរដ្ឋាករខេត្ត ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត នាយករដ្ឋបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងមន្រ្តីរាជការសរុបប្រមាណចំនួន៣៨០រូប។
របៀបវារៈ និងអន្តរាគមន៍៖
១.សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រៃវែង ឆមាសទី១ ឆ្នាំ២០២៤៖
- ពិនិត្យឡើងវិញនូវអត្រាឧក្រិដ្ឋកម្ម និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
- យុទ្ធសាស្ត្រលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
២.ការផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តព្រៃវែង៖
- ពង្រឹងបណ្តាញទំនាក់ទំនង និងវត្តមានប្រព័ន្ធផ្សព្វផ្សាយ។
- ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការផ្សព្វផ្សាយព័ត៌មានសាធារណៈ និងតម្លាភាព។
3. បញ្ហារុយស និងដង្កូវស៊ីបំផ្លាញស្រូវ ៖
- ការវាយតម្លៃផលប៉ះពាល់នៃសត្វល្អិតមកលើវិស័យកសិកម្ម។
- ការអនុវត្តវិធានការកំចាត់សត្វល្អិត និងជំនួយកសិករ។
4. ការត្រៀមរៀបចំគ្រោះមហន្តរាយ៖
- ផែនការដោះស្រាយគ្រោះធម្មជាតិ (ទឹកជំនន់ គ្រោះរាំងស្ងួត។ល។)។
- ការសម្របសម្រួលរវាងនាយកដ្ឋាន និងភ្នាក់ងារផ្សេងៗ ដើម្បីឆ្លើយតបគ្រោះមហន្តរាយ។
5. ការងារត្រៀមរៀបចំដើម្បីអបអរសាទរពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ថ្ងៃទី 5 ខែសីហា ឆ្នាំ 2024 ជិតមកដល់ជាមួយគ្នានោះ ឯកឧត្តម សួន សុម៉ាលីន សូមឱ្យពលរដ្ឋ ព្រះសង្ឃ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដុតកាំជ្រួច ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនេះ»នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩៖០៩នាទីព្រឹក ខាងមុខ រួមទាំងដោះស្រាយបញ្ហារដ្ឋបាល សង្គម និងសេដ្ឋកិច្ចផ្សេងៗដែលលើកឡើងដោយអ្នកចូលរួម។បើកការពិភាក្សាសម្រាប់កង្វល់ និងសំណូមពរបន្ថែមពីអ្នកចូលរួមក្នុងកិច្ចប្រជុំនេះ។អត្ថបទកាលរិយាល័យនិពន្ធនាយក ឃិន ជុន
No comments:
Post a Comment