ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វិភាគមុខងារ និងពង្រឹងវត្តមានមន្រ្តី - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វិភាគមុខងារ និងពង្រឹងវត្តមានមន្រ្តី




នារសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វិភាគមុខងារ និងការពង្រឹងវត្តមានរបស់មន្រ្តីនៅតាមនាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ដែលមានការអញ្ជើញចូលរួមដោយ អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ 


ឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ស្វាគមន៍ និងកោតសរសើរខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តីទាំងអស់របស់អគ្គនាយកដ្ឋានដែលបានខិតខំបំពេញតួនាទីភារកិច្ច នាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បើទោះបីជាអគ្គនាយកដ្ឋានពុំទាន់មានរចនាសម័្ពន្ធការងារពេញលេញយ៉ាងណាក្តី។ ឯកឧត្តម ឧត្តមសេនីយ៍ឯក មានប្រសាសន៍បន្តថា កិច្ចប្រជុំនាពេលនេះគឺ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួងមុខងារសាធារណៈ និងអគ្គនាយកដ្ឋានធនធានមនុស្ស។


ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុម មករា អគ្គនាយករង បានធ្វើសេចក្តីរាយការណ៍ពង្រាងស្តីពីរបាយការណ៍វឌ្ឍនភាពការពិនិត្យឡើងវិញ ការវិភាគមុខងារ រចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការ ឆមាសទី១ ឆ្នាំ២០២៤​របស់អគ្គនាយកដ្ឋាន។ ឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានស្នើដល់ថ្នាក់ដឹកនាំ និងអង្គប្រជុំចូលរួមបំពេញបន្ថែម ដើម្បីឱ្យរបាយការណ៍មានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញតាមភាពជាក់ស្តែង។ 


ជាថ្មីម្តងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំទាំងអស់ត្រូវគិតគូរ ចាត់ចែងមន្រ្តីទាំងអស់អោយស្របតាមជំនាញជាក់ស្តែង និងតាមរបបការងារ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យចរន្តលំហូរការងាររបស់អគ្គនាយកដ្ឋាន កាន់តែមានភាពរលូន ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលល្អបន្ថែមទៀត។ ឯកឧត្តម អគ្គនាយក ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំនាយកដ្ឋានទាំងអស់ត្រូវបន្តពង្រឹងវិន័យកងកម្លាំងនៅតាមអង្គភាពរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យមន្រ្តីរបស់ខ្លួនទាំងអស់ប្រកាន់ខ្ជាប់នូវវិន័យអោយបានគ្រប់គ្នា។

ប្រភពក្រសួងមហាផ្ទៃ

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
































No comments:

Post a Comment

Pages