ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា តាមអនុសាសន៍របស់ សម្ដេចឋធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសត្រូវ ទូងស្គរ គោះជួង ព្រមៗគ្នានៅម៉ោង ៩:០០នាទី ព្រឹកស្របពេលដែលសម្ដេច ចុចប៊ូតុង សម្ពោធការបើកការដ្ឋានដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យមួយនេះ ចាត់ទុកថាជាព្រឹត្តិការណ៍ជាតិ និងប្រវត្តិសាស្ត្រ។
ឯកឧត្តមអភិបាលខេត្តបានបន្ថែមទៀតថា សម្រាប់ថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ឯកឧត្តមបានណែនាំដល់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលក្រុង/ស្រុកទាំង០៥ មន្ទីរអង្គភាពពាក់ព័ន្ធទាំង អស់ ត្រូវផ្សព្វផ្សាយព័ត៌មាននេះឲ្យបានផុសផុលដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមអបអរសាទរដំណើរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ៕
No comments:
Post a Comment