ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ប្រគេនទៀនវស្សា និងទេយ្យទានដល់វត្តចំនួន១៤វត្ត ក្នុងស្រុករលាប្អៀរ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ប្រគេនទៀនវស្សា និងទេយ្យទានដល់វត្តចំនួន១៤វត្ត ក្នុងស្រុករលាប្អៀរ




កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងក្រុមការងារ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនវស្សា និងទេយ្យទានចំនួន១៤វត្ត ដើម្បីចាត់ចែងប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនីមួយៗក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា៖ ការប្រគេនទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សា ដែលជាគ្រឿងសក្ការៈបូជា ដល់ព្រះសង្ឃកំពុងគង់ចាំព្រះវស្សាក្នុងត្រីមាសនៅវត្តទាំង១៤ក្នុងពេលនេះ គឺជាការផ្គង់ផ្គង់ ដែលធ្វើឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ និងទៅតាមគន្លងនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ឯកឧត្តមក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំង៣មានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងបានដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តមបានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់សេចក្តីទុកចិត្តដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តការរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ៕








No comments:

Post a Comment

Pages