នាព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការសកម្មភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោក-លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធាន(ស្តីទី)-អនុប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងមេបញ្ជាការ-មេបញ្ជាការ(ស្តីទី) មេបញ្ជាការរង ផ្នែករដ្ឋបាល-សរុប ព្រមទាំងនាយផ្នែកសេនាធិការ អង្គភាព និងវរសេនាតូចទាំងអស់ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សរុបចំនួន ៧០រូប ៕
No comments:
Post a Comment