សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមានការរីកចម្រើនជាលំដាប់ នាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េគ្រប់ជំនាន់ បានខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ ឱ្យមានការរីកចម្រើនជាលំដាប់ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តថែរក្សា ពូនជ្រំ ដោយឥស្សរជនបន្តវេនរបស់កម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ ដែលពោរពេញដោយថាមពល ចំណេះដឹង និងសីលធម៌ខ្ពស់។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ឆុល អ៊ូ (Lee Cheol Woo) អភិបាលខេត្ត ខេត្តឃ្យុងសាងប៊ុក ដូ នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

No comments:
Post a Comment