ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ របស់រដ្ឋបាលខេត្តក្រចេះ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ របស់រដ្ឋបាលខេត្តក្រចេះ

 



ខេត្តក្រចេះ៖រសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត  អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ របស់រដ្ឋបាលខេត្តក្រចេះ។ 


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ណែនាំឱ្យអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាព គ្រប់វត្តអារាមនានា ជុំវិញខេត្ត រៀបចំទូងស្គរ បាញ់កាំជ្រួច និងគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីអបអរសាទរ ក្នុងពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្ត នូវការអនុវត្តគម្រោងព្រែកជីកហ្វូណន តេជោរបស់កម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ និងការត្រៀមរៀបចំពិធីអុំទូក នៅដងទន្លេទីរួមខេត្ត ដើម្បីអបអរសាទរពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំ២០២៤ ។ 


ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចជា ១).អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំដោះស្រាយទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ រាល់សំណើរសំណូមពរ បញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋត្រូវតែលើកយកមកធ្វើការដោះស្រាយ មិនត្រូវទុកចោលឡើយ ២).មន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានពីបញ្ហាដង្កូវហ្វូងដែលបំផ្លាញស្រូវ និងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ត្រូវចុះពិនិត្យ និងមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ៣).អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ក្មេងទំនើងដែលបង្កការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ ៤).អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យបានម៉ឺងម៉ាត់ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព ៥).អាជ្ញាធរក្រុង-ស្រុក និងមូលដ្ឋានត្រូវតាមដានពិនិត្យទប់ស្កាត់រាល់ការទន្ទ្រានកាន់ដីរដ្ឋដោយខុសច្បាប់ ៕ប្រភពរដ្ឋបាលខេត្តក្រចេះ( ឃិន ជុន)


























No comments:

Post a Comment

Pages