ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គអប់រំនយោបាយ និងបញ្ចូលសមាជិកបក្សថ្មី (១៤១នាក់) របស់ក្រុមការងារយុវជនគណបក្សខេត្ត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម សួន សុម៉ាលីន ប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គអប់រំនយោបាយ និងបញ្ចូលសមាជិកបក្សថ្មី (១៤១នាក់) របស់ក្រុមការងារយុវជនគណបក្សខេត្ត




(ព្រៃវែង) ៖ ព្រឹកថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គអប់រំនយោបាយ និងបញ្ចូលសមាជិកបក្សថ្មី (១៤១នាក់) របស់ក្រុមការងារយុវជនគណបក្សខេត្ត។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធាន ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដល់ថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត ក្រុង ស្រុក និងសមាជិក សមាជិកាបក្សថ្មី និងចាស់ទាំងអស់ដែលមានវត្តមាននៅក្នុងពិធីនេះ។
សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ប្រធានផែនចំណុះទាំង០៨ និងសមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត ប្រធានសកម្មជនយុវជនគណៈកម្មាធិការបក្សមូលដ្ឋាន និងសាខាបក្សនៃមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក និងសមាជិក សមាជិកាបក្ស សរុបចំនួន ៣៦០រូប។


























No comments:

Post a Comment

Pages