(កំពង់ឆ្នាំង)នៅព្រឹកថ្ងៃទី២២ ខែកក្ដដា ២០២៤ នៅទីបញ្ជាការដ្ឋានតំបនសឹករងខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលនិងចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហារវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់អតីតយុទ្ឋជនពិការ ក្រីក្រ ដែលជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង មានចំនួន៦០នាក់៕
- ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី អ៊ំុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសិករងនិងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្វាគមន៍ជូនអង្គពិធី ស្ដីអំពីសមិទ្ធផលនិងការរីកចម្រើនរបស់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងទទួលបានពេលថ្មីៗកន្លងមកនេះដូចជា÷ជួបគ្រោះមហន្តរាយនានា ខ្យល់កន្ត្រាក់ រន្ទះបាញ់ ភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋជួបការលំបាកនឹងមានជំងឺ ជាពិសេស ជួយឧបត្ថមដល់ អតីតយុទ្ធជនពិកា គ្រួសារពលី មរណ:គ្រួសារកងទ័ព គ្រួសារក្រីក្រ។ល។
-នៅទីបញ្ចប់ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង សូមប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចដំណើរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន់តេជោ នាថ្ងៃទី៥ ខែសីហា ២០២៤ ពេលខាងមុខ។
(អរគុណសន្តិភាព)
- សូមរំលឹកថា ពិធីនេះក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អុ៊ក រ៉ាប៊ុន ប្រធានក្រុមរាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តមចារី អភិបាលរងខេត្ត ដំណាងដ៏ខ្ពង់ខ្ពស់ឲ្យឯកឧត្តមស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី ប្រធានមន្ទីរជុំវិញខេត្ត បានចូលរួមចំ១៤៦នាក់។
No comments:
Post a Comment