ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំតាំងក្រាំង បានអញ្ជើញចូលរួមក្នុងពិធីដង្ហែនិងប្រគេនទៀនព្រះវស្សា បានប្រព្រឹត្តទៅនៅឃុំ តាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាមនិង ជួបសំណេះសំណាលជាមួយប្រធានបក្សឃុំ និងសាខាបក្សភូមិ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំតាំងក្រាំង បានអញ្ជើញចូលរួមក្នុងពិធីដង្ហែនិងប្រគេនទៀនព្រះវស្សា បានប្រព្រឹត្តទៅនៅឃុំ តាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាមនិង ជួបសំណេះសំណាលជាមួយប្រធានបក្សឃុំ និងសាខាបក្សភូមិ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម




ខេត្តកំពង់ចាម : នាព្រឹកថ្ងៃអាទិត្យ  ១រោចខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នេះ
ពិធីដង្ហែទៀនព្រះវស្សា បានប្រព្រឹត្តទៅនៅឃុំ តាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំតាំងក្រាំង និង ឯកឧត្តម រ៉េត រ៉ា អនុប្រធានក្រុមការងារ រួមទាំងឯកឧត្តម អនុប្រធានផ្សេងទៀត។  ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ   បុព្វការីជន និងញាតិមិត្តជិតឆ្ងាយទាំង ៧ សណ្ដានដែលបានចែកឋានទៅ។

ពិធី​នេះ​មាន​ការ​ដង្ហែ​ទៅ​កាន់​វត្ត​ចំនួន ៤ នៅ​ទូទាំង ឃុំ តាំងក្រាំង នៃស្រុក​បាធាយខេត្ត​កំពង់ចាម។  គ្រឿង​បូជា​ទាំង​នោះ​រួម​មាន ទៀន ធូប និង​វត្ថុ​សាសនា​ផ្សេង​ទៀត ដែល​ជា​ទំនៀម​ទម្លាប់​ក្នុង​ពិធី​បុណ្យ​ពុទ្ធសាសនា​ខ្មែរ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់។  ការចែកចាយតង្វាយទាំងនេះយ៉ាងទូលំទូលាយនៅទូទាំងវត្តអារាមទាំង ៤ រួមមានះ

១ វត្តសុវណ្ណគីរី ជើងឆ្នុក និងវត្តស៊ីសុវត្ថារាម ភ្នំដិល ក្នុង១វត្ត មាន៖
- ទៀនវស្សាចំនួន ១គូ
- អង្ករចំនួន ៤បេ
- ទឹកផ្លែឈើចំនួន ២កេះ
- ទឹកត្រីចំនួន ២យួរ
- ទឹកស៊ីអ៊ីវចំនួន ២យួរ
- ត្រីខចំនួន ២០កំប៉ុង
- មីជាតិចំនួន ៤កេះ
- ទឹកសុទ្ធ(វីតាល់)ចំនួន ២កេះ
- សាប៊ូទឹកចំនួន ២កាន = ៦០លីត្រ
- ស្លាដក់ចំនួន ១
- បច្ច័យចំនួន ៦៥ម៉ឺនរៀល

២ វត្តគីរិសត្ថារាម តាំងស្រែ
- ទៀនវស្សាចំនួន ១គូ
- អង្ករចំនួន ២បេ
- ទឹកផ្លែឈើចំនួន ២កេះ
- ទឹកត្រីចំនួន ២យួរ
- ទឹកស៊ីអ៊ីវចំនួន ២យួរ
- ត្រីខចំនួន ២០កំប៉ុង
- មីជាតិចំនួន ៤កេះ
- ទឹកសុទ្ធ(វីតាល់)ចំនួន ២កេះ
- សាប៊ូទឹកចំនួន ២កាន = ៦០លីត្រ
- ស្លាដក់ចំនួន ១
- បច្ច័យចំនួន ៦៥ម៉ឺនរៀល

៣ វត្តពោធិព្រះឥន្ទ តាំងគោក
- ទៀនវស្សាចំនួន ១គូ
- អង្ករចំនួន ២បេ
- ទឹកផ្លែឈើចំនួន ២កេះ
- ទឹកត្រីចំនួន ២យួរ
- ទឹកស៊ីអ៊ីវចំនួន ២យួរ
- ត្រីខចំនួន ២០កំប៉ុង
- មីជាតិចំនួន ៤កេះ
- ទឹកសុទ្ធ(វីតាល់)ចំនួន ២កេះ
- សាប៊ូទឹកចំនួន ២កាន = ៦០លីត្រ
- ស្លាដក់ចំនួន ១
- បច្ច័យចំនួន ៦៥ម៉ឺនរៀល

សរុបទាំង៤វត្ត
- ទៀនវស្សាចំនួន ៤គូ
- ជើងពានចំនួន ៤
- អង្ករចំនួន ១២បេ
- ទឹកផ្លែឈើចំនួន ៨កេះ
- ទឹកត្រីចំនួន ៨យួរ
- ទឹកស៊ីអ៊ីវចំនួន ៨យួរ
- ត្រីខចំនួន ៨០កំប៉ុង
- មីជាតិចំនួន ១៦កេះ
- ទឹកសុទ្ធ(វីតាល់)ចំនួន ៨កេះ
- សាប៊ូទឹកចំនួន ៨កាន = ២៤០លីត្រ
- ស្លាដក់ចំនួន ៤
- បច្ច័យមួយចំនួន

នៅក្នុងពិធីនេះផងដែរ ឯកឧត្តមប្រធាន និងឯកឧត្តមក្រុមការងារ សហការី ក៏បានឧបត្ថម្ភថវិកា ដល់

- ផ្ដល់ឱ្យឃុំតាំងក្រាំងចំនួន ១លានរៀល សម្រាប់ចូលរួមបុណ្យសពតាមភូមិ
- មន្រ្តីប៉ូលិសប៉ុស្ដិ៍ចំនួន ៣នាក់ក្នុង១នាក់ចំនួន ២ម៉ឺនរៀល
- ប្រជាការពារភូមិចំនួន ៨នាក់ ដោយក្នុង១នាក់ចំនួន ២ម៉ឺនរៀល
- តាជី យាយ ប្រជាពលរដ្ឋ មន្រ្តីភូមិ ជាង ២០០នាក់ ដោយក្នុង១នាក់ចំនួន ១ម៉ឺនរៀល
- ជូនថវិកាដល់ឪពុកម្ដាយ ដែលកូនបបួសនៅថ្ងៃនេះ ៤នាក់ ក្នុង១នាក់ចំនួន ១០ម៉ឺន។ សរុបថវិកាដែលឯកឧត្តម និងក្រុមការងារបានចំណាយទាំងអស់ចំនួន ១០,០០០,០០០រៀល ក្នុងនោះលោក ចាន់ អយ មេឃុំចំនួន ចូលរួម ៤០ម៉ឺនរៀល និងតាមភូមិចំនួន ២០ម៉ឺនរៀល

ក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំតាំងក្រាំង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានបក្សឃុំ និងសាខាបក្សភូមិ រួមទាំងយាយតាអ៊ុំពូមីងដែលបានចូលរួម យ៉ាងច្រើនកោះករក្នុងពិធីនេះ   ឯកឧត្តម ស៊ុយ ជីហ៊ាងបានរំលឹកពីព្រឹទ្ធការណ៍ដ៏សំខាន់នៅថ្ងៃទី ០៥ សីហា ឆ្នាំ  ២០២៤ ជិតមកដល់ គឺបង្ហាញការគាំទ្ររនិងត្រៀមខ្លួនអបអរ ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ សីហា ២០២៤ នេះ នឹងសូមអោយវត្តអារាមក្នុងឃុំតាំងក្រាំងទាំងអស់វ៉ៃជួងបន្លឺឡើងដើម្បីអបអរសាទនៃព្រឹទ្ធការណ៍ជាប្រវត្តិសាស្រ្តនេះ។

ពិធី​នេះ​រួម​មាន​ការ​សូត្រ​ធម៌​សូត្រ​ធម៌​តាម​បែប​ប្រពៃណី និង​ការ​អុជ​ទៀន​ធូប ដែល​ជា​និមិត្តរូប​នៃ​ការ​ត្រាស់​ដឹង និង​ការ​កំចាត់​ចោល​ភាព​ងងឹត។  ព្រឹត្តិការណ៍បែបនេះមានសារៈសំខាន់ចំពោះវប្បធម៌ខ្មែរ ពង្រឹងចំណងសហគមន៍ និងគោរពដល់ការចងចាំនៃឥស្សរជនដែលមានឥទ្ធិពល និងការរួមចំណែករបស់បុព្វបុរសខ្មែរចំពោះសង្គម។អត្ថបទកាលរិយាល័យនិពន្ធនាយក  ឃិន ជុន





















No comments:

Post a Comment

Pages