លោកជំទាវ សៅ សុគន្ធារី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំ អង្គពពេលបានអញ្ជើញជាអធិបតីក្នុងពិធី ក្រុងពិលី បញ្ចុះការសាងសង់បើកការដ្ឋាន ទីស្នាក់ការ គណះបក្ស ឃុំ អង្គពពេលនិង ការដ្ឋានសាងសង់ព្រះវិហារ វត្តអង្គតាចាន់ ព្រមទាំង បុកអង្ដូងទឹកមួយកន្លែងក្នុងវត្តផងដែរ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

លោកជំទាវ សៅ សុគន្ធារី ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំ អង្គពពេលបានអញ្ជើញជាអធិបតីក្នុងពិធី ក្រុងពិលី បញ្ចុះការសាងសង់បើកការដ្ឋាន ទីស្នាក់ការ គណះបក្ស ឃុំ អង្គពពេលនិង ការដ្ឋានសាងសង់ព្រះវិហារ វត្តអង្គតាចាន់ ព្រមទាំង បុកអង្ដូងទឹកមួយកន្លែងក្នុងវត្តផងដែរ




ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ សៅ សុគន្ធារី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអង្គពពេល បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពិលីនិងសូត្រមន្តបើកការដ្ឋានទីស្នាក់ការគណបក្ស ឃុំ  កាដ្ឋានសាងសង់ព្រះវិហហារវត្តអង្គតាចាន់និងអណ្ដូងទឹកមួយកន្លែងផងដែរ។  ពិធីទាំងនេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍សហគមន៍ និងការពង្រឹងខាងវិញ្ញាណ ដោយបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនក្នុងឃុំអង្គពពេល។

ពិធី​នេះ​មាន​សមាសភាព​សំខាន់ៗ​ដូច​ខាង​ក្រោម៖ឯកឧត្តមអនុប្រធានក្រុមការងារចុះជួយ ឃុំ អង្គពពេល ប្រធានក្រុមព្រឹក្សា មេឃុំ មេភូមិ និងប្រធាន អនុប្រធានជាថ្នាក់ដឹកនាំមូលដ្ឋានក្នុង ឃុំអង្គពពេលទាំងមូល ហើយលោកជំទាវ សៅ សុគន្ធារី បានប្រគល់ថវិកាមួយចំនួនដល់អង្គពិធីដើម្បីចាត់ចែងតាមតំរូវការជាក់ស្ដែង។

ក្នុងពិធីនេះបានកត់សម្គាល់ពីការចាប់ផ្តើមនៃគម្រោងសាងសង់សមិទ្ធផលថ្មី  ដែលរៀបចំឡើងដើម្បីបង្កើនអោយមានទីស្នាក់ការសម្រាប់ជួបជុំនិងកន្លែងប្រជុំសមាជិក រីឯការសាងសង់ព្រះវិហារនិងបុកអណ្ដូងទឹកនៅវត្តក្នុងគោលបំណងគឺដើម្បីកែលម្អខាងសាសនា និងផ្តល់នូវភាពងាយស្រួលកាន់តែប្រសើរឡើងសម្រាប់អ្នកថ្វាយបង្គំ និងអ្នកកាន់សាសនាព្រះពុទ្ធ និងបានទឹកស្អាតប្រើប្រាស់ជាប្រចាំថ្ងៃតាមតំរូវការ។

ពិធីសាសនាជាបន្តបន្ទាប់ត្រូវបានធ្វើឡើងដោយព្រះសង្ឃ និងពុទ្ធបរិស័ទ ដើម្បីស្វែងរកពរជ័យសម្រាប់គម្រោងថ្មី និងបួងសួងសុំសេចក្តីសុខដល់សហគមន៍។  ពិធី​ទាំងនេះ​រួម​មាន​ការ​សូត្រមន្ត ការ​ថ្វាយ និង​ពិធី​ប្រពៃណី ដែល​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​ខាង​វិញ្ញាណ​យ៉ាង​ជ្រាលជ្រៅ​នៃ​ពិធីនេះ។

ពិធីនេះមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋមូលដ្ឋាន ថ្នាក់ដឹកនាំគណពង្រឹងមូលដ្ឋាន និងមន្ត្រីលថែមទាំងបានពង្រឹងតម្លៃនៃសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការរីកចម្រើនខាងសាសនានៅក្នុងសហគមន៍ផងដែរ។ការយាល័យនិពន្ធនាយក ឃិន ជុន




















No comments:

Post a Comment

Pages