ខេត្តព្រៃវែង៖ នៅថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យវឌ្ឍនភាពប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួននៅក្នុងស្រុកពាមរក៍ ស្រុកបាភ្នំ និងស្រុកពាមជរ ខេត្តព្រៃវែង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារប្រចាំថ្ងៃ និងការកសាង ថែរក្សាសម្អាតអនាម័យអង្គភាពជាដើម និងបាននាំយកគ្រឿងឧបភោគបរិភោគ រួមនិងថវិកាលើកទឹកចិត្តមួយចំនួនជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែង បានអញ្ជើញជាគណៈអធិបតី ជាមួយលោកអភិបាលរងស្រុកពាមជរ ដឹកនាំបើកវេទិកាសាធារណៈនៅអធិការដ្ឋាននគរបាលស្រុកពាមជរ ដោយមានការចូលរួមពីសំណាក់លោកស្នងការរង លោកអធិការនគរបាលក្រុង-ស្រុកទាំង ១៣ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ លោក-អ្នកគ្រូពេទ្យ លោកគ្រូ-អ្នកគ្រូបង្រៀន រួមនិងប្រជាពលរដ្ឋជាច្រើនរូបផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើការលើកឡើងអំពីទុក្ខកង្វល់ និងសំណូមពរផ្សេងៗមកកាន់នគរបាល និងអាជ្ញាធរមូលដ្ឋាន ៕
No comments:
Post a Comment