អភិបាលស្រុកស្ទោងអញ្ជើញពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវបេតុងប្រវែង១១គីឡូម៉ែត្រនៅឃុំចំណាលើ: - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

អភិបាលស្រុកស្ទោងអញ្ជើញពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវបេតុងប្រវែង១១គីឡូម៉ែត្រនៅឃុំចំណាលើ:

 



ខេត្ត្តកំពង់ធំនៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ លោក សាយ គឹមឡមអភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវបេតុងប្រវែង១១គីឡូម៉ែត្រ ស្ថិតក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំតាមរយៈឯកឧត្តមចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម។

ជាមួយគ្នានេះលោក អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ប្រធានក្រុមការងារ ដែលបានកសាងផ្លូវបេតុងថ្មីនេះសម្រាប់ជូន ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋនៅក្នុងឃុំចំណារលើ ដឹកកសិផលនិងសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនមានភាពងាយស្រួល ប្រកបដោយសុវត្ថិភាព។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងថ្មី សូមជួយថែរក្សាសមិទ្ធផលដ៏មហាសាលនេះដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា មិនត្រូវរំលោភដីចំណីផ្លូវឬដាក់សំរាមនាំឲ្យកកស្ទះតាមប្រព័ន្ធលូនិងប្រព័ន្ធរំដោះទឹកឡើយ ដែលជាហេតុនៃឱ្យមានការកកស្ទះទឹកប៉ះពាល់ដល់បរិស្ថាននិងបាត់បង់សោភ័ណភាពផងដែរ។

លើសពេលនេះប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម និងឃុំចំណាលើ ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកស្ទោងទាំងមូល បានសាទរ និងថ្លែងអំណរគុណជាអនេកដល់ឯកឧត្តមថោ ជេដ្ឋាដែលបានសាងសង់ផ្លូវជូនពួកគាត់សម្រាប់ធ្វើដំណើរបានងាយស្រួលនៅក្នុងពេលនេះ។

គួរបញ្ជាក់ផងដែរថាផ្លូវបេតុងថ្មីនេះមានប្រវែង ១១គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ឆ្លងកាត់ឃុំចំណាលើនិងឃុំចំណារក្រោម ដែលដណ្ដប់លើ៥ភូមិ ហើយស្ថិតនៅក្នុងដំណាក់កាលកំពុងចាក់ដីស។














No comments:

Post a Comment

Pages