នគរបាលខេត្តព្រៃវែង បន្ត​ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណ: ក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

នគរបាលខេត្តព្រៃវែង បន្ត​ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណ: ក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ




ខេត្តព្រៃវែង ៖ ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋ កម្លាំងនគរបាលជំនាញអត្តសញ្ញាណប័ណ្ណ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ទូទាំងខេត្តព្រៃវែង បានបន្តចុះថតអត្តសញ្ញាណប័ណ្ណ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះថតអត្តសញ្ញាណប័ណ្ណដល់មូលដ្ឋានឃុំសង្កាត់ និងបានធ្វើសៀវភៅគ្រួសារ (ក២) និង (ក៤) ចែកជូនប្រជាពលរដ្ឋ ដោយប្រគល់ឱ្យទៅតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលដើម្បីចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ។

ស្របពេលជាមួយគ្នានោះ​ នគរបាលខេត្តព្រៃវែងក៏បានឆ្លៀតឱកាស សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវកលក់ដូរ​ ដើម្បីសាកសួរអំពីសន្តិសុខសណ្ដាប់ធ្នាប់ ផ្សេងៗ​ ជាពិសេស​បញ្ហា​ក្មេង​ទំនើង​ និងក្មេង​គេច​សាលា​ ក្នុង​មូលដ្ឋាន​ផងដែរ​  ៕












No comments:

Post a Comment

Pages