ខេត្តព្រៃវែង៖នៅថ្ងៃអាទិត្យ ១០ កើតខែជេស្ឋ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធី ផ្ដល់សេវា ចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមអធិបតីភាព ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ពិធីនេះប្រារព្ធឡើងនៅក្នុងបរិវេណសាលា វិទ្យាល័យរស្មីសាមគ្គី ស្ថិតក្នុងភូមិ បង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ៕
ក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន បានកោតសរសើរខ្ពស់ដល់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានខិតខំបម្រើសេវាព្យាបាល ជូនប្រជាពលរដ្ឋប្រកបដោយគុណភាពប្រសិទ្ធភាព ជាពិសេសគឺការផ្ដល់សេវាជូន យ៉ាងកក់ក្តៅផងដែរ។
លើសពីនេះទៀត ឯកឧត្តម សួន សុម៉ាលីន ណែនាំដល់ប្រធានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ត្រូវប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយដូចជា ប៉ុស្ត័របេន័រ ឧឃ្យោសនស័ព្ទ និងទូរទស្សន៍នៅតាមទីសាធារណៈនិងនៅកន្លែងទទួលភ្ញៀវនៅក្នុងមន្ទីរពេទ្យឲ្យបានទូលំទូលាយដល់សាធារណៈជននិងអ្នកមកទទួលសេវា និងជំរុញដល់គ្រប់ភាគីពាក់ព័ន្ធត្រូវនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងឲ្យមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋ។
No comments:
Post a Comment