ឯកឧត្តម​ នេត្រ​ ភក្ត្រា​ អញ្ជើញជាអធីបតីក្នុងពិធីខួបលើកទី១៦១​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០២៤​ ក្រោមប្រធានបទ​ "រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា​ ដើម្បីសហគមន៍មានសុខភាពល្អ​ និងមានភាពធននឹងអាកាសធាតុ” - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម​ នេត្រ​ ភក្ត្រា​ អញ្ជើញជាអធីបតីក្នុងពិធីខួបលើកទី១៦១​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០២៤​ ក្រោមប្រធានបទ​ "រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា​ ដើម្បីសហគមន៍មានសុខភាពល្អ​ និងមានភាពធននឹងអាកាសធាតុ”

 



ឯកឧត្តម​ នេត្រ​ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ​ អញ្ជើញជាអធីបតីក្នុងពិធីខួបលើកទី១៦១​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ២០២៤​ ក្រោមប្រធានបទ​ "រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា​ ដើម្បីសហគមន៍មានសុខភាពល្អ​ និងមានភាពធននឹងអាកាសធាតុ”​ ពិធីនេះបានប្រារព្វធ្វើឡើងនាព្រឹកថ្ងៃសៅរ៍​ ៨កើត​ ខែពិសាខ​ ឆ្នាំរោង​ ឆស័ក​ ព.ស​ ២៥៦៧​ ត្រូវនឹងថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២៤​ នៅសាលមហោស្រព​ ខេត្តក្រចេះ។


ពិធីនេះមានការអញ្ជើញចូលរួម​ពីសំណាក់​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ រាជ​រដ្ឋាភិបាល​  ឯកឧត្តម​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ ឯកឧត្តមអភិបាលខេត្ត​ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ លោក​ លោកស្រី​ មន្ត្រីរាជការ​ មន្ទីរអង្គភាពជុំវិញខេត្ត​ ព្រមទាំងសប្បុរសជននានា។ ពិធីនេះដែរក៏មានការចូលរួមឧបត្ថម​ និងបរិច្ចាកថវិកា​ ពីថ្នាក់ដឹកនាំ​​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ និងសប្បុរសជន​នានាផងដែរ។


គោលបំណងនៃការរៀបចំពិធីនេះឡើងគឺ៖ ១-ផ្សព្វផ្សាយអំពីខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤។ ២- អំពាវនាវ បង-ប្អូនជនរួមជាតិ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមជាកម្លាំងមនុស្សធម៌កាន់តែរឹងមាំថែមទៀតជាមួយ កាកបាទក្រហមកម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រឹងភាពធន់សហគមន៍ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោយបំផុត។ ៣-ផ្សព្វផ្សាយនូវសមិទ្ធផលសំខាន់ៗនិងសកម្មភាពចម្រុះវិស័យដូចភ្លៀងរលឹមដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ឆ្លើយតបគ្រោះបន្ទាន់នានា និងដោះស្រាយផលប៉ះពាល់បង្កដោយការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លងនានា...។ ៤- ការប្តេជ្ញាចិត្តរបស់ កាកបាទក្រហមកម្ពុជាបន្តកិច្ចខិតខំប្រឹងប្រែង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំងសុខភាពបឋមតាមសហគមន៍ និងពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា​ ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្តៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះកាកបាទក្រហមកម្ពុជា ត្រូវតែលើកកម្ពស់ស្មារតីក្នុងការអនុវត្តវិធានការនានា ដែលត្រូវឆ្លើយតបជាចាំបាច់ ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាពិសេសសម្ពាធនៃការកើនកម្តៅ ដែលកំពុងបង្កឲ្យមានផលប៉ះពាល់ អវិជ្ជមានជាច្រើនដល់ធម្មជាតិ សុខភាពសេដ្ឋកិច្ចល។ល។ ហើយអ្វីដែលសំខាន់បំផុតនោះគឺ ការលើកកម្ពស់ស្មារតីប្រែក្លាយប្រធានបទនេះឲ្យទៅជាការអនុវត្តជាក់ស្តែង តាមរយៈការលើកកម្ពស់ការទទួលខុសត្រូវរបស់សាខា អនុសាខា ឲ្យខិតខំប្រឹងប្រែងបន្តពង្រឹងការកសាងសមត្ថភាពសហគមន៍នានា ឲ្យទៅជាសហគមន៍ដែលមានសមត្ថភាពទ្រាំទ្របាន ព្រមទាំងបន្សុំាបានទៅនឹងបញ្ហាប្រឈមបង្កដោយការប្រែប្រួលអាកាសធាតុ ហើយខាងផ្នែកសុខភាពវិញ គឺត្រូវតែចាប់ផ្តើមបោះបង់ទម្លាប់មិនល្អមួយចំនួនដែលបំផ្លាញសុខភាពនិងអាយុជីវិតខ្លួនឯងរួចចាប់ផ្តើមពុំបង្កែបង្អង់ឡើយ នូវការអនុវត្តសេចក្តីណែនាំ និងវិធានការផ្សេងៗដែលនាំមកនូវសុខភាពល្អ សុវត្ថិភាពសុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។


ជាមួយគ្នានេះដែរ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសាលាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ។


សូមជំរាបជូនផងដែរថា វិភាគទានដែលសប្បុរសជនបានបរិច្ចាកទាំងអស់នេះ​ សាខាកាកបាទក្រហមកម្ពុជាខេត្ត​ នឹងយកចិត្តទុកដាក់ប្រើប្រាស់ដើម្បីបម្រើបុព្វហេតុមនុស្សធម៌​ សង្គ្រោះដល់ជនរងគ្រោះ​ បង្កដោយមនុស្សក្តី​ ធម្មជាតិក្តី​ ដែលត្រូវបានការជំនួយជាចាំបាច់​ សម្រាប់ជួយសម្រួលទុក្ខលំបាក​ តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ​ កាកបាទក្រហម​ និងអឍ្ឍចន្ទក្រហម៕











No comments:

Post a Comment

Pages