សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាជូនលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំសំខាន់ៗរបស់សមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងទទួលយកអនុសាសន៍ណែនាំផ្សេងៗ។ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាជូនលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំសំខាន់ៗរបស់សមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងទទួលយកអនុសាសន៍ណែនាំផ្សេងៗ។

 



នៅក្នុងជំនួបនោះសម្ដេចតេជោ បានផ្ដល់អនុសាសន៍ដ៏ឧដ្ដុងឧត្តមមួយចំនួន ដែលបង្ហាញពីចក្ខុវិស័យ ទស្សនៈវិស័យខ្លះៗសម្រាប់សមាគមពិចារណាអំពីលទ្ធភាពទ្រទ្រង់កិច្ចការងារសិល្បៈ និងវប្បធម៌ឱ្យកាន់តែមានប្រសិទ្ធភាពតទៅអនាគត។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាបានឧបត្ថម្ភនូវថវិកាដ៏ថ្លៃថ្លាចំនួន១០ម៉ឺនដុល្លារក្នុង១ឆ្នាំ និងមានរយៈពេល៥ឆ្នាំ ដើម្បីចូលរួមចំណែកទ្រទ្រង់សកម្មភាពរបស់សមាគមលើវិស័យសិល្បៈវប្បធម៌នេះ។


នេះជាកិត្តិយដ៏ឧត្តុងឧត្តមបំផុតសម្រាប់សមាគមសិល្បករខ្មែរ និងជាមោទនភាពយ៉ាងក្រៃលែង ដែលថ្នាក់ដឹកនាំកំពូលរបស់ជាតិ បានអនុញ្ញាតដល់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ដែលទើបតែជាប់ឆ្នោតមានឱកាសបានទទួលយកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដឹកនាំសមាគមសិល្បករខ្មែរឱ្យកាន់តែមានភាពរីកចម្រើនសម្ដៅលើកកម្ពស់វិស័យសិល្បៈ និងវប្បធម៌ជាតិ។


ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ាប្រធាន រួមទាំងក្រុប្រឹក្សាភិបាល និងគណៈប្រតិបត្តិរបស់សមាគមសិល្បករខ្មែរ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីដឹកនាំរៀបចំកិច្ចការងាររបស់សមាគមសិល្បករខ្មែរ​ឱ្យទទួលបានលទ្ធផលល្អប្រសើរស្របតាមការណែនាំ និងអនុសាសន៍ដ៏មានគុណតម្លៃរបស់ថ្នាក់ដឹកនាំ៕





No comments:

Post a Comment

Pages