សិស្សគេចសាលាចំនួន ១០ នាក់ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុក មេសាង ហៅមកអប់រំ និងធ្វើកិច្ចសន្យា - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

សិស្សគេចសាលាចំនួន ១០ នាក់ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុក មេសាង ហៅមកអប់រំ និងធ្វើកិច្ចសន្យា

 


ខេត្តព្រៃវែង÷ នៅថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការរដ្ឋាននគរបាលស្រុកមេសាង បានចុះល្បាតចល័ត ត្រួតពិនិត្យតាមទីតាំង ក្នុងមូលដ្ឋានដែលមានសិស្សគេចសាលា ចំនួនពីរទីតាំងនៅក្នុងភូមិសាស្ត្រ ឃុំ ច្រេស និងឃុំ ជីផុច ស្រុកមេសាង ខេត្តព្រៃវែង ជាលទ្ធផល កម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនក្រុមក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋាន ជាសិស្សសាលា ហើយបានគេចសាលាមិនព្រមចូលរៀនបានចំនួន ១០ នាក់ ក្នុងនោះមាន សិស្សវិទ្យាល័យច័ន្ទក្រឺស្នា ចំនួន ៨ នាក់ ស្រី គ្មាន និងសិស្សវិទ្យាល័យមេសាងបានចំនួន ០២ នាក់ ស្រី ១នាក់ ដើម្បីយកមកអប់រំណែនាំ នឹងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល។

រួមជាមួយគ្នានោះដែរ  ក៏មានការអញ្ជើញចូលរួមសហការពីរសំណាក់លោកលោកគ្រូ-អ្នកគ្រូជានាយក នាយករងសាលាវិទ្យាល័យទាំងពីរ និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ។











No comments:

Post a Comment

Pages