អភិបាលខេត្តកំពង់ចាម ណែនាំឲ្យរដ្ឋបាលក្រុង ស្រុក ពិនិត្យមើលឡើងវិញ នូវអាជីវកម្មឆ្នោតផ្សងសំណាងផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យរដ្ឋបាលក្រុង ស្រុក ពិនិត្យមើលឡើងវិញ នូវអាជីវកម្មឆ្នោតផ្សងសំណាងផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន

(កំពង់ចាម)៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២២ ខែមករាឆ្នាំ ២០២៤ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង ១០ ពិនិត្យមើលឡើងវិញ នូវអាជីវកម្មឆ្នោតផ្សងសំណាងផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ជៀសការធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្នមានព័ត៌មាន ទាក់ទងទៅនឹងបញ្ហា ការធ្វើអាជីវកម្មឆ្នោតផ្សងសំណាងផ្សេងៗ ដែលបង្កលក្ខណៈធ្វើឲ្យប្រជាពលរដ្ឋ នាំគ្នាលេងល្បែងមួយនេះរហូតដល់ភ្លេចភ្លាំង លែងចង់ធ្វើការងារ។

ដោយក្តីបារម្ភ ខ្លាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវភាពប្រជាពលរលោកអភិបាលខេត្ត បានណែនាំដល់អភិបាល នៃគណៈអភិបាល ក្រុង ស្រុកទាំង ១០ ពិនិត្យមើលឡើងវិញ ពីព្រោះថា បើទោះល្បែងនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវយ៉ាងណាក៏ដោយ ប៉ុន្តែបើអាជ្ញាធរពិនិត្យឃើញថា មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរ គឺយើងចាំបាច់ត្រវលើកជាយោបល់ជម្រាបជូន ទៅថ្នាក់ជាតិ ដើម្បីមានវិធានការដោះស្រាយ ៕

No comments:

Post a Comment

Pages