ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥
ឯកឧត្តម តូច ប៉ូលីវ៉ា និងឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំពិនិត្យមើលការងារត្រៀមសម្រាប់ពិធីបុណ្យភ្នំ និងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យភ្នំ ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺ ថ្ងៃទី១៥-១៦ ខែកុម្ភ: ឆ្នាំ២០២៥ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ គីរីរម្យ នាថ្ងៃស្អែកនេះ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកអភិបាលស្រុកភ្នំ ស្រួច លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
No comments:
Post a Comment