ឯកឧត្តម ចាន់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ត្រាចខាងកើត បានអញ្ជើញជាអធិបតី ដឹកនាំអង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងយល់ពីតម្រូវការសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកា ទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋស្ថិតនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច នៃខេត្តកំពត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម ចាន់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ត្រាចខាងកើត បានអញ្ជើញជាអធិបតី ដឹកនាំអង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងយល់ពីតម្រូវការសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកា ទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋស្ថិតនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច នៃខេត្តកំពត



ខេត្តកំពត៖ ឯកឧត្តម ចាន់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ត្រាចខាងកើត បានអញ្ជើញជាអធិបតី ដឹកនាំអង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងយល់ពីតម្រូវការ សំណើ សំណូមពរ  និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកា ទទួលសំណើ និងសំណូមពរ ពីប្រជាពលរដ្ឋស្ថិតនៅភូមិកោះខ្លូត  ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច នៃខេត្តកំពត។

     បានប្រព្រឹត្តទៅនារសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ ភូមិកោះខ្លូត  ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច  ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី  អ៊ុម សូដាណ្ណេ អភិបាលរងស្រុកកំពង់ត្រាច និងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ៦៤នាក់ស្រី ៣៦នាក់ ក្នុងមូលដ្ឋានឃុំកំពង់ត្រាចខាងកើត ព្រមទាំងគណៈអធិបតី សមាជិក សមាជិកាជាច្រើនរូបទៀត។

         ជាកិច្ចចាប់ផ្តើម លោក យន់ ម៉ិច  ស្មៀនឃុំ និងជាសមាជិកសមាជិកនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំកំពង់ត្រាចខាងកើត បានអានរបៀបវាររៈជូនដល់អង្គវេទិកា និងបទបញ្ជាផ្ទៃក្នុង។

          មានមតិបើកអង្គវេទិកាដោយ ឯកឧត្តម ចាន់ ចាន់ធឿន សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ត្រាចខាងកើត ដែលបានអញ្ជើញជាអធិបតី ក្នុងអង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងយល់ពីតម្រូវការ សំណើ សំណូមពរ  និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ បានលើកឡើងក្នុងអង្គវេទិកាចំនួន០៧ សំណើ និងសំណូមពរពីប្រជាពលរដ្ឋ និងបានដោះស្រាយនៅហ្នឹងកន្លែងទាំង០៧សំណើ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានអង្គវេទិកា ក៏សូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមក្នុងអង្គវេទិកា របស់សមាជិក សមាជិកាព្រមទាំងប្រជាពលរដ្ឋាទាំងអស់ ដែលបានញ៉ាំងឱ្យអង្គវេទិកានេះប្រព្រឹត្តទៅប្រកបដោយភាពស្និតស្នាល  និងកាន់តែមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។

ក្រុមការងារគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកយុវជនដែលមានអាយុគ្រប់១៨ឆ្នាំឱ្យបានចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ នាពេលពេលខាងមុខ ហើយអំពាវនាវឱ្យពុក ម៉ែ បញ្ជូនកូនមានអាយុគ្រប់១៥ឆ្នាំឡើងដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់គ្នា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ត្រាចខាងកើតទាំងអស់ត្រូវបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន  និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាតិជាមន្រ្តីល្អ គឺ កុំធ្វើជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី១ឱ្យសោះ ត្រូវធ្វើជាមន្ត្រី ជាខ្ញុំបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តឡើយ។

ជាចុងបញ្ចប់នៃអង្គវេទិកា ឯកឧត្តមប្រធានអង្គវេទិកា បានផ្តល់ថវិកាជួន លោកស្រី ផៃ លីហ៊ួរ ចំនួន១០ម៉ឺនរៀល ដែលមានជីវភាពខ្វះខាតទុកសម្រាប់ទិញទឹកដោះគោឱ្យកូន និងបានឧបត្ថម្ភថវិកាចំនួន២៥ម៉ឺនរៀល ជូនដល់យុវជន ស.យ.ស.ស ពីរនាក់បន្ថែមទៀត ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍៕














No comments:

Post a Comment

Pages