ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នឹងដឹកនាំធ្វើយុទ្ធនាការ “ឆន្ទៈល្អ” ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ក្រុមហ៊ុនប្រកបអាជីវកម្មផលិតផលគ្រឿងស្រវឹង មកចូលរួមធ្វើការផ្សព្វផ្សាយសារអប់រំសុខភាព ចំណេះដឹងផ្សេងៗវិញ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នឹងដឹកនាំធ្វើយុទ្ធនាការ “ឆន្ទៈល្អ” ដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ក្រុមហ៊ុនប្រកបអាជីវកម្មផលិតផលគ្រឿងស្រវឹង មកចូលរួមធ្វើការផ្សព្វផ្សាយសារអប់រំសុខភាព ចំណេះដឹងផ្សេងៗវិញ

 


យុទ្ធនាការ “ឆន្ទៈល្អ” ធ្វើឡើងដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ក្រុមហ៊ុនប្រកបអាជីវកម្មផលិតផលគ្រឿងស្រវឹង មកចូលរួមធ្វើការផ្សព្វផ្សាយសារអប់រំសុខភាព ចំណេះដឹងផ្សេងៗវិញ ដោយផ្លាស់ប្តូរពីការផ្សាយរូបភាពគ្រឿងស្រវឹងធំ មករំលេចសារអប់រំសុខភាពសាធារណៈធំៗ និងផលិតផលគាំទ្រមានទំហំតូច នៅតាមផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមទីតាំងនានា ដែលពិនិត្យសម្រេច និងអនុញ្ញាតដោយក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ។
   ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនថា រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដឹកនាំដោយក្រសួងព័ត៌មាន បានរៀបចំដាក់ចេញនូវយន្តការ នីតិវិធី និងវិធានសម្រាប់គ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់ការផ្សាយពាណិជ្ជលកម្មផលិតផលគ្រឿងស្រវឹង ដើម្បីធានាសុខុមាលភាពសាធារណៈ ការពារផលប្រយោជន៍វិនិយោគិន និងផលប្រយោជន៍សេដ្ឋកិច្ច ។
  នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងឱកាសអញ្ជើញជាអធិបតីពិធី “ ប្រកាសបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពី ការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ “ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នាសណ្ឋាគារ ហុីម៉ាវារី ភ្នំពេញ ។
  ពិធីប្រកាសបន្តយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ រៀបចំឡើងដោយក្រុមហ៊ុន ខេមប្រ៊ូវ សហការភាពជាដៃគូជាមួយក្រុមហ៊ុន Grab ក្នុងគោលបំណងគាំទ្ររាល់ការអបអរប្រកបដោយការទទួលខុសត្រូវ និងជំរុញឲ្យតម្លៃទៅលើការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។
  ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នឹងរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់បែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ឱ្យបានទូលំទូលាយជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តម ប្រធានក្រុមការងារ បានធ្វើការអំពាវនាវដល់ក្រុមហ៊ុនផលិតគ្រឿងស្រវឹង ក្រុមហ៊ុននាំចូល ចែកចាយ និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍របស់រាជរដ្ឋាភិបាល គោលការណ៍ ស្តីពីការផ្សាយពាណិកម្មផលិតផលគ្រឿងស្រវឹង ។
ជាមួយនេះត្រូវអនុវត្តតាមក្រមប្រតិបត្តិសម្រាប់ការធ្វើទីផ្សារ និងការធ្វើទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹងនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទប្បញ្ញត្តិច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា និងវិធានការនានាដែលបាន ដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង សំដៅធានាផលប្រយោជន៍រួមនៃការលូតលាស់សេដ្ឋកិច្ចជាតិ និរន្តរភាពការងារជូនប្រជាពលរដ្ឋកម្ពុជា និងធានា ប្រព័ន្ធផ្សព្វផ្សាយឱ្យមានដំណើរការល្អ ដែលជា កម្លាំងចលករជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែមានការរីកចម្រើនថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកសាងប្រទេសកម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព ៕










No comments:

Post a Comment

Pages