ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បានចុះសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរនៅតាមបណ្ដាលផ្សារនានា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ព្រមទាំងបានស្ដាប់ មតិយោបល់ និងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា នគរបាលខេត្តព្រៃវែង តែងតែចុះយាមល្បាតជាប្រចាំទាំងយប់ទាំងថ្ងៃ ក្នុងគោលបំណង បង្ការ ទប់ស្កាត់ និងត្រៀមបង្ក្រាបរាល់បទល្មើសនានា ដែលកើតឡើងជាយថាហេតុក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ល្អជូនបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែង ៕
No comments:
Post a Comment