ព្រៃវែង ៖ នគរបាលខេត្តព្រៃវែង បន្តចុះធ្វើវេទិកាសាធារណៈ ស្តីអំពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តា ទីសារណៈ និងដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំង ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីពន្លឿនប្រសិទ្ធភាពការងារ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
មិនតែប៉ុណ្ណោះ នគរបាលខេត្តព្រៃវែង តែងតែចុះផ្សព្វផ្សាយអប់រំណែនាំជាប្រចាំ និងស្ដាប់យោបល់ សំណូមពរផ្សេងៗ ហើយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវហ៊ានរាយការណ៍អំពីហេតុការណ៍ រាល់ពេលមានបាតុភាពផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋាន ជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីងាយស្រួលដោះស្រាយភ្លាមៗ តាមដែលអាចធ្វើទៅបាន និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋផងដែរ ។
បន្ថែមពីនេះទៅទៀតនគរបាលខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធផលប៉ះពាល់ នៃការសេពគ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ជាពិសេសបញ្ហាក្មេងទំនើង ៕
No comments:
Post a Comment