ភ្នំពេញ: ថ្ងៃសៅរ៍ ៥រោច ខែ ស្រាពណ៍ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៤ វេលាម៉ោង ២.០០ រសៀល ឯកឧត្តម រ៉េត រ៉ា ប្រធានទីក្រុងអ៊ែរីនៃរដ្ឋខូឡូរ៉ាដូ អញ្ជើញចូលរួមកិច្ចប្រជុំបូកលទ្ធផលការងារប្រចាំឆមាសទី១លើកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស សេរីវិចិត្រប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកតំបន់ឆ្នេរខាងលិចនៅសហរដ្ឋអាមេរិច និងអ្នកឧកញ៉ា ស្រី ចាន់ថន អនុប្រធានជាដំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អញ្ជើញចូលរួម ឯកឧត្តម លោក ជំទាវ ជាប្រធាន អនុប្រធានប្រចាំទីក្រុងនៃរដ្ឋនីមួយៗ រួមទាំងឯកឧត្តម លោក ជំទាវ ជាប្រធាន អនុប្រធាននៃរដ្ឋរួមមាន រដ្ឋខូឡូរ៉ាដូ រដ្ឋកាលីហ្វ័រញ៉ា រដ្ឋវ៉ាសុីងតោន រដ្ឋអូរីហ្គិន រដ្ឋអារីហ្សូណា រដ្ឋនីវ៉ាដា និងរដ្ឋយូថា ដែលមានសមាជិកចូលរួមចំនួន៣០០នាក់នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជានៅ គ 85។
ឯកឧត្តម រ៉េត រ៉ា៖ ប្រធានទីក្រុងអ៊ែរី រដ្ឋខូឡូរ៉ាដូ តំណាងឱ្យផលប្រយោជន៍អភិបាលកិច្ចល្អនៃសមាជិកមូលដ្ឋាន និងរួមចំណែកក្នុងការពិភាក្សាអំពីការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជនរស់នៅក្នុងតំបន់។
ឯកឧត្តម ស សេរីវិចិត្រ៖ ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិច ថ្លែងសុន្ទរកថាទៅកាន់អង្គប្រជុំដោយបង្ហាញពី គំនិតផ្តួចផ្តើមទាក់ទងនឹងការចូលរួមរបស់យុវជន ដោយផ្តោតលើការរួមបញ្ចូលទស្សនៈ យុទ្ធសាស្ត្រល្អៗ ដើម្បីអោយសមាជិកទាំងអស់ចេះរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ និងបង្ហាញពីភាពរីកចម្រើនគ្រប់វិស័យនៃប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
អ្នកឧកញ៉ា ស្រី ចាន់ថន : អនុប្រធាន ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា ស្រី ចាន់ថន ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចពិភាក្សាការទូត និងថ្នាក់ខ្ពស់ ផ្សារភ្ជាប់ផលប្រយោជន៍ជាតិ និងអន្តរជាតិ។បានលើកយកទស្សនៈជាតិមកកាន់កិច្ចប្រជុំ ដោយលើកឡើងពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងសហការជាមួយយុវជនជាសមាជិកដែលរស់នៅក្នុងរដ្ឋនីមួយៗនៃដំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិកត្រូវចេះសហការគ្នាអោយបានល្អប្រសើរបំផុត។
កិច្ចប្រជុំនេះ រួមមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើសកម្មភាព និងវឌ្ឍនភាព សាមគ្គីភាពរវាងសមាជិកទាំងអស់នៅតាមបណ្ដារដ្ឋដូចខាងក្រោម៖
-រដ្ឋខូឡូរ៉ាដូ
- រដ្ឋកាលីហ្វ័រញ៉ា
- រដ្ឋវ៉ាស៊ីនតោន
- រដ្ឋ អូរីហ្គិន
-រដ្ឋ អារីហ្សូណា
- រដ្ឋ នីវ៉ាដា
- រដ្ឋយូថា
កិច្ចប្រជុំនេះមានគោលបំណង វាយតម្លៃវឌ្ឍនភាព ពិនិត្យឡើងវិញនូវសមិទ្ធិផល និងបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងឆមាសទីមួយលើកទិសដៅបន្តឆមាសទីពីរ បង្ហាញនិងយុទ្ធសាស្រ្តសម្រាប់ការកែលម្អ បង្កើតយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាណាមួយ និងបង្កើនប្រសិទ្ធភាពក្នុងប៉ុន្មានខែខាងមុខ។កិច្ចសហការនេះពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីធានាបាននូវការអភិវឌ្ឍន៍ក្នុងតំបន់ប្រកបដោយភាពស្អិតរមួត និងប្រកបដោយប្រសិទ្ធភាពនិងលើក កំណត់គោលដៅនៅថ្ងៃអនាគតប្រមូលសមាជិកអោយមានការគាំទ្រនិងជឿទុកចិត្តមកលើគោលនយោបាយ គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។
កិច្ចប្រជុំនេះបានផ្តល់ជាវេទិកាសម្រាប់ការពិភាក្សាដ៏រឹងមាំ ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយនឹងគោលដៅ និងគោលនយោបាយរបស់គណបក្សនៅដំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិចដោយបរិយាកាសសហការដែលជំរុញកិច្ចប្រជុំក្នុងគោលបំណងលើកកំពស់ផែនការយុទ្ធសាស្រ្ត និងប្រសិទ្ធភាពប្រតិបត្តិការនៅទូទាំងរដ្ឋ និងតំបន់ដែលមានសមាជិករស់នៅ។អត្ថបទការិយាល័យនិពន្ធនាយក លោក ឃិន ជុន
No comments:
Post a Comment