ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៤
មន្ត្រីជំនាញការិយាល័យសុខាភិបាល បានចុះទៅពិនិត្យសុខភាព និងផ្តល់ឱសថជូនដល់កងកម្លាំងទាំង៣ដែលកំពុងបំពេញបេសកម្មការងារយ៉ាងមមាញឹក ក្នុងកាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ។
កិច្ចការងារចុះពិនិត្យសុខភាព និងផ្តល់ជូនឱសថនេះ មន្ត្រីជំនាញការិយាល័យសុខាភិបាល បានចុះពិនិត្យទៅតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្រ្តខេត្តព្រៃវែង ព្រមទាំងប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ក្នុងគោលបំណងពិនិត្យ និងផ្ដល់សេវាសុខភាពជូនដល់កងម្លាំងឲ្យបានទាន់ពេលវេលា ៕
No comments:
Post a Comment