រដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម លី ច័ន្ទតុលា៖ គណៈមេធាវីកម្ពុជា ចាប់ផ្តើមចុះអនុវត្តផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋានក្នុងខេត្តកំពង់ធំ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

រដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម លី ច័ន្ទតុលា៖ គណៈមេធាវីកម្ពុជា ចាប់ផ្តើមចុះអនុវត្តផ្ទាល់នូវគម្រោងមេធាវីដល់មូលដ្ឋានក្នុងខេត្តកំពង់ធំ


ខេត្ត​កកំពង់ធំ៖គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​នៅ​សៀ​ល​ថ្ងៃ​ទី​២​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​នេះ​ ​បាន​ផ្តើម​ចុះ​អនុវត្ត​ផ្ទាល់​នូវ​គម្រោង​មេធាវី​ដល់​មូលដ្ឋាន​ក្រុង​ស្ទឹង​សែន​ ​ខេត្ត​កំពង់ធំ​។​  

​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ ​ឯកឧត្តម​ ​លី​ ​ច័ន្ទ​តុលា​ ​ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ ​បើក​វគ្គ​បណ្តុះបណ្តាល​ ​ផ្សព្វផ្សាយ​ច្បាប់​ ​និង​វិជ្ជាជីវៈ​មេធាវី​ ​នៃ​គម្រោង​មេធាវី​ដល់​មូលដ្ឋាន​ ​របស់​គណៈ​មេធាវី​ ​ដោយ​សហការ​ជាមួយ​និង​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ​និង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​នួន​ ​ផា​រ​័ត្ន ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​ ​អភិបាល​រង​ខេត្ត​ ​គណៈ​អភិបាល​ក្រុង​ស្ទឹង​សែន​ ​ក្រុមប្រឹក្សា​ក្រុង​ ​ការិយាល័យ​ចំណុះ​រដ្ឋបាល​ក្រុង​ ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ ​អធិការ​នគរបាល​ក្រុង​ ​នាយ​ប៉ុ​ស្ត​ន៍​រដ្ឋបាល​សង្កាត់​ទាំង​៨​ ​និង​ក្រុមប្រឹក្សា​សង្កាត់​ ​និង​មេភូមិ​ ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ ​២​៥​៩​នាក់​។​

​នៅ​ក្នុង​វគ្គ​បណ្តោះ​បណ្តាល​នេះ​ ​ក៏មាន​ការចូលរួម​ថ្លែង​មតិ​សំណេះសំណាល​ដោយ​ ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​ ​មានប្រសាសន៍​លើកឡើង​ថា​ ​ការរៀបចំ​នូវ​គម្រោង​មេធាវី​ដល់​មូលដ្ឋាន​នេះ​ ​មាន​ទឹ​ស​ដៅ​៤​សំខាន់​ៗ​ ​ក្នុង​នោះ​៖​
​ទី​១​.​ចង់​ធ្វើការ​ផ្សព្វផ្សាយ​អំពី​វិជ្ជាជីវៈ​មេធាវី​។​
​ទី​២​.​សេវាកម្ម​របស់​មេធាវី​ ​ដែល​ពាក់ព័ន្ធ​ជាមួយ​និង​ការ​ការពារ​ក្តី​ដល់​ជន​ក្រីក្រ​។​
​ទី​៣​.​ការ​ផ្សព្វផ្សាយ​អំពី​ការ​ជួយ​ទៅដល់​ជន​ក្រីក្រ​ជា​លក្ខណៈ​ទូលំទូលាយ​របស់​គណៈ​មេធាវី​ ​ទាំង​នៅ​ក្នុង​រឿង​រដ្ឋប្បវេណី​ ​ក៏ដូចជា​រឿង​ព្រហ្មទណ្ឌ​។​
​ទី​៤​.​ជា​ការ​ផ្សព្វផ្សាយ​នូវ​ច្បាប់​គោល​មួយ​ចំនួន​ ​ជាពិសេស​ ​គឺ​ទាក់ទង​ជាមួយ​និង​ផ្នែក​រដ្ឋប្បវេណី​ ​និង​រឿង​ព្រហ្មទណ្ឌ​ ​ដោយ​បាន​ផ្សព្វផ្សាយ​ផ្ទាល់​ជាមួយ​និង​ម​ន្រ្តី​អាជ្ញាធរ​មូលដ្ឋាន​ ​ដែល​ជា​ថ្នាក់​ដឹកនាំ​ ​នៅ​ក្នុង​ក​ម្រិ​ត​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ក៏ដូចជា​ក​ម្រិ​ត​ ​ឃុំ​សង្កាត់​ ​និង​ភូមិ​ផង​ដែរ​។​     

ឯកឧត្តម​ ​លី​ ​ច័ន្ទ​តុលា​ ​ថ្លែង​ថា​តាមរយៈ​ការ​ផ្សព្វផ្សាយ​របស់​គណៈ​មេធាវី​ ​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ក​ម្រិ​ត​ស្រុក​ ​ឬ​ថ្នាក់​ខណ្ឌ​ចុះទៅ​នេះ​ ​គាត់​និង​បាន​ដឹង​អំពី​សេវាកម្ម​របស់​គណៈ​មេធាវី​ ​ក៏ដូចជា​កិច្ចការ​ងារ​ ​ដែល​គណៈ​មេធាវី​បាន​ធ្វើ​កន្លងមក​ ​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ​សង្គម​ ​ហើយ​ជាពិសេស​គឺ​នៅ​ក្នុង​ការចូលរួម​ចំណែក​ ​អនុវត្ត​នូវ​ ​គោល​នយោបាយ​បញ្ចកោណ​តំ​ណាក់​កាល​ទី​១​របស់​ម្តេច​មហា​បវរ​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​។​      

​ឯកឧត្តម​បាន​បន្ថែម​ថា​ ​ក្រុម​អាជ្ញាធរ​ទាំងអស់​ ​គឺ​គាត់​ជា​អ្នកធ្វើ​កិច្ចការ​ងារ​ផ្ទាល់​ជាមួយនឹង​ប្រជាពលរដ្ឋ​ ​ជា​អ្នកទទួល​នូវ​សំណូមពរ​ ​ក៏ដូចជា​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ ​ក្រោយ​ពី​បាន​ធាតុ​ចូល​ពី​គម្រោង​នេះ​ទៅ​ ​ពួកគាត់​អាច​ចូលរួម​ដោះស្រាយបញ្ហា​ ​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​វិ​ស័​យ​ច្បាប់រដ្ឋប្បវេណី​ ​ក្នុង​វិ​ស័​យ​ព្រហ្មទណ្ឌ​ ​ពិសេស​អត្រានុកូលដ្ឋាន​ ​ការលែងលះ​ការបែងចែក​មរតក​ ​ជាដើម​ ​ដោយមាន​ប្រសិទ្ធ​ភាព​ ​និង​ឆាប់រហ័ស​។​      

ឯកឧត្តម​ ​លី​ ​ច័ន្ទ​តុលា​ ​បាន​បញ្ជាក់​បន្ថែម​ ​នៅ​ក្នុង​ការ​អនុវត្ត​គម្រោង​មេធាវី​ដល់​មូលដ្ឋាន​នេះ​ ​គណៈ​មេធាវី​ក៏បាន​ទទួល​នូវ​ការ​គាំទ្រ​ពីសំណាក់​ឯកឧត្តម​ ​អភិ​សន្តិ​បណ្ឌិត​ ​ស​ ​សុខា​ ​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​រដ្ឋ​ម​ន្រ្តី​ក្រសួងមហាផ្ទៃ​ ​ដោយ​បាន​ស្នើ​រ​សំ​ឱ្យ​អាជ្ញាធរ​រាជធានី​ ​ខេត្ត​ ​ក៏ដូចជា​គណៈ​មេធាវី​ ​សហការ​គ្នា​ ​នៅ​ក្នុង​ការរៀបចំ​ ​នូវ​ការ​បណ្តុះបណ្តាល​នេះ​។​  ​យោងទៅតាម​ផែនការ​បន្ទាប់ពី​គម្រោង​មេធាវី​ដល់​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋបាល​ខេត្ត​កំពង់ធំ​ ​ជា​បន្ត​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​គ្រោង​និង​រៀបចំ​ធ្វើជា​បន្ត​នៅ​ក្នុងស្រុក​នានា​ ​ក្នុង​ខេត្ត​កំពង់ធំ​ផង​ដែរ​។​      

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​នៅ​ក្នុងរយៈពេល​៨​ឆ្នាំ​ចុងក្រោយ​នេះ​ ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​ចូល​រួមចំណែក​យ៉ាង​ច្រើន​នៅ​ក្នុង​ការដោះស្រាយបញ្ហា​ ​ពិសេស​នៅ​ក្នុង​វិ​ស័យ​ព្រហ្មទណ្ឌ​ ​ជូន​ទៅដល់​ប្រជាពលរដ្ឋ​ ​ដែល​មាន​អ្នក​ពាក់ព័ន្ធ​ជាង​៧​ម៉ឺន​នាក់​បាន​ទទួល​នូវ​សេវា​ជំនួយ​ផ្នែក​ច្បាប់​ផង​ដែរ​៕










No comments:

Post a Comment

Pages