ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាលជាមួយ ប្រធានសហភាពសហព័ន្ធសហជីព នៅក្នុងខេត្តកំពង់ស្ពឺ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាលជាមួយ ប្រធានសហភាពសហព័ន្ធសហជីព នៅក្នុងខេត្តកំពង់ស្ពឺ

 



ខេត្តកំពង់ពង់ស្ពឺ៖នាព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រធានសហភាពសហព័ន្ធសហជីព ចំនួន១១ស្ថាប័ន នៅក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយករងទីចាត់ការសាលាខេត្ត លោកប្រធានមន្ទីរការងារ  សមាសភាពសរុបប្រមាណជា២៥រូប នៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត។

កិច្ចប្រជុំជំនួបសំណេះសំណាលនាឱកាសនេះមានគោលបំណងដើម្បីអោយមានភាពជិតស្និទ្ធ បង្កើនសាមគ្គីភាពរឹតចំណងមិត្តភាព និងរួមចំណែកធ្វើយ៉ាងណារិះរកគ្រប់វិធីដើម្បីសម្រួលដល់បងប្អូនកម្មករកម្មការនីដែលមកបម្រើការងារ នៅតាមបណ្តារោងចក្រសហគ្រាសនានាក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ អោយទទួលបាននូវសិទ្ធិសេរីភាពក្នុងការងារ គោរពសិទ្ធិ ទទួលបានប្រាក់កម្រៃសមរម្យ៕










No comments:

Post a Comment

Pages