ខេត្តព្រៃវែង៖ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានដឹកនាំលោក អភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពផលដំណាំស្រូវ និងការបាញ់ថ្នាំសម្លាប់សត្វល្អិត របស់បងប្អូនប្រជាកសិករ ដែលបានរងផលប៉ះពាល់ដោយសារ សត្វល្អិត រុយស បំផ្លាញស្ថិតនៅតាមបណ្ដាស្រុកចំនួន២គឺ៖
-ទី១ ស្ថិតនៅក្នុងភូមិព្រៃត្រខុប ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
-ទី២ ស្ថិតនៅក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ចំពោះបញ្ហាសត្វល្អិត រុយសនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន នៅពេលដែលបានឃើញមាននូវបញ្ហានេះកើតឡើង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
No comments:
Post a Comment