សម្តេចក្រុមព្រះ ឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រយាងអញ្ជើញក្នុងពិធីដាំកូនឈើប្រណិតចំនួន២០០០ដើម និងផ្កាចំនួន២៥០ដើម នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

សម្តេចក្រុមព្រះ ឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រយាងអញ្ជើញក្នុងពិធីដាំកូនឈើប្រណិតចំនួន២០០០ដើម និងផ្កាចំនួន២៥០ដើម នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា




នាព្រឹកថ្ងៃសៅរ៍ ៨ កើត ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញអមព្រះរាជដំណើរ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាសមាជិកឧត្តមក្រុមប្រឹក្សាធម្មនុញ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃប្រកបដោយមហាឡារិកជាលើកទី៧ នៃការដាំដើមឈើ សម្តេចក្រុមព្រះ នរោត្តម ចក្រពង្ស យាងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំកូនឈើប្រណិតចំនួន២០០០ដើម និងផ្កាចំនួន២៥០ដើម នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

សមាសភាពអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមអភិបាលរងខេត្តកណ្តាល ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវវ័យជន សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា  និងយុវជនកាយឫទ្ធិ តាជីយាយជី ព្រមទាំងប្រជាពលរដ្ឋជាច្រើនអង្គនាក់ទៀត សរុបប្រមាណជា៧០០នាក់។

ការប្រារព្ធពិធីដាំដើមឈើនាឱកាសនេះបញ្ជាក់អោយឃើញថាជាការរួបរួម និងអបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដាកន្លងទៅនេះ ក្រោមព្រះរាជពិធីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលនៅខេត្តតាកែវកន្លងទៅថ្មីៗនេះ៕



















No comments:

Post a Comment

Pages