ឯកឧត្តម វ៉ី សំណាង ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យសន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យស្ដេចយាង ដាំកូនឈើនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ក្នុងស្រុកត្រាំកក់ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឯកឧត្តម វ៉ី សំណាង ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យសន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យស្ដេចយាង ដាំកូនឈើនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ក្នុងស្រុកត្រាំកក់

 



ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី០២ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យសន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះមបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យស្ដេចយាង ដាំកូនឈើនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ដែលគ្រោងរៀបចំធ្វើឡើងនៅនាថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រី ដោយមានការចូលរួមនាឱកាសនោះដែរវត្តមាន លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មាស តេន ស្នងការរងនគរបាលខេត្ត លោកវរសេនីយ៍ឯក ចាប់ សាវឿន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក ក្រុង មន្រ្តីរាជការអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមផងដែរ។
សូមជម្រាបជូនដែរថា នេះជាលើកទី៤ ហើយដែល ខេត្តតាកែវ មានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយ ព្រះករុណាព្រះមហាក្សត្រ ស្ដេចយាង ដាំកូនឈើ ចំនួន ៤លើក៖
លើកទី១៖ ប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្ដដា ឆ្នាំ១៩៩៣ ក្រោមរាជាធិបតីខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅភ្នំតាម៉ៅ ស្រុកបាទី លើផ្ទៃដី ២០ហិកតា។
លើកទី២៖ ប្រារព្ធធ្វើឡើងនៅថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០០៨ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ លើផ្ទៃដីទំហំ ១៨ហិកតា។
លើកទី៣៖ ប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៤ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៅភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្ដឹងធំ ឃុំកំកណ្ដឹង ស្រុកបាទី លើផ្ទៃដីទំហំ ២៣ហិកតា។
លើកទី៤៖ ឆាប់ៗខាងមុខនេះ ថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៤ នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅលើផ្ទៃដី ៣ហិកតា 






No comments:

Post a Comment

Pages