កំពង់ស្ពឺ៖ នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន០៥ភូមិ រួមមានភូមិម្រាលធំ ភូមិចំបក់រុនត្បូង ភូមិចំបក់រុនជើង ភូមិតានួន និងភូមិអង្គដែកកណ្ដាល ក្នុងឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ។ ពិធីប្រារព្ធនៅសាលាឃុំពោធិម្រាល។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងទាំងបី លោកអភិបាលស្រុក លោកប្រធានមន្ទីររៀបចំដែនដីសំណង់ និងសូរិយោដីខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុក ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណជា៨០០នាក់។ប្រភពអត្ថបទ រដ្ឋាភិបាលខេត្ត
No comments:
Post a Comment