កម្លាំងអន្តរាគមន៍ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទាន់ពេលវេលា - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

កម្លាំងអន្តរាគមន៍ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យទាន់ពេលវេលា




ខេត្តព្រៃវែង ៖ កម្លាំងអន្តរាគមន៍ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានត្រៀមកម្លាំងរួចជាស្រេចដើម្បី ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងយប់ទាំងថ្ងៃ ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាពល្អ ស្របតាមការអនុវត្តន៍នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរ ។

គួរបញ្ជាក់ថា នគរបាលខេត្តព្រៃវែង បានធ្វើយុទ្ធនាការយ៉ាងសស្រាក់សស្រាំ មិនដកដៃឡើយបោសសម្អាតបញ្ហាគ្រឿងញៀន អំពើលួច-ឆក់ប្លន់  និងអំពើរអាណាចារផ្សេងៗ  បន្តចុះអប់រំណែនាំ ព្រមទាំងធ្វើកិច្ចសន្យាចំពោះ ម្ចាស់ផ្សារម៉ាត តៀមកាហ្វេ ក្លឹបកីឡា កន្លែងកំសាន្ត ទាំងឡាយណាដែលផ្ដល់ទីតាំង ឱ្យសិស្សានុសិស្ស មកពពាក់ពពួនគ្នាបែបអាណាធិបតេយ្យ ពោលគឺក្រុមសិស្សគេចសាលាដែលមិនព្រមចូលរៀន ក្នុងម៉ោងសិក្សា ។ នគរបាលទូទាំងខេត្តព្រៃវែង ចុះល្បាតជាប្រចាំ ហើយបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា និងលុបបំបាត់ឲ្យអស់នៃក្រុមក្មេងទំនើង ដែលតែងតែដើរ អុកឡុក ប្រព្រឹត្តអំពើពាលាអាវ៉ាសែនៅតាមភូមិ-ឃុំ និងតាមដងផ្លូវសំខាន់ៗ នានា បង្កភាពអសន្តិសុខក្នុងសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការភ័យខ្លាច និងព្រួយបារម្ភ។










No comments:

Post a Comment

Pages