សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺសួតធ្ងន់ធ្ងររបស់លោកពូម្នាក់ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺសួតធ្ងន់ធ្ងររបស់លោកពូម្នាក់

 



ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ពិនិត្យ និងព្យាបាលលោកពូ ផន អូន អាយុ ៥៩ ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំបិល ស្រុកអង្គស្នួល រាជធានីភ្នំពេញ ដែលមានអាការ រលាកទងសួតរ៉ាំរ៉ៃ ត្បៀតទងសួត ដក់ទឹក្នុងស្រោមសួតខាងស្តាំ ព្រមទាំងខ្វះគ្រាប់ឈាមក្រហម ។ បច្ចុប្បន្ន លោកពូ មានភាពធូរស្បើយច្រើន ហើយកំពុងបន្តសម្រាកព្យាបាលនៅមន្ទីពេទ្យ ជាមួយទឹកចិត្តគោរពថ្លែងអំណរគុណជាអនេកកប្បកាល ជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕

អរគុណក្រុមគ្រូពេទ្យ TYDA





No comments:

Post a Comment

Pages