លោក ភុន សម្ផស្ស អភិបាលនៃគណ:អភិបាលស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអប់រំដល់សិស្សសាលា ការបង្រ្កាបក្មេងទំនើង ត្រួតពិនិត្យសិស្សគេចសាលា បង្រ្កាបបទល្មើសគ្រឿងញៀន បង្ក្រាបបទល្មើសលួចឆក់ប្លន់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ទូរស័ព្ទដៃតាមប្រព័ន្ធNo Drug - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

លោក ភុន សម្ផស្ស អភិបាលនៃគណ:អភិបាលស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអប់រំដល់សិស្សសាលា ការបង្រ្កាបក្មេងទំនើង ត្រួតពិនិត្យសិស្សគេចសាលា បង្រ្កាបបទល្មើសគ្រឿងញៀន បង្ក្រាបបទល្មើសលួចឆក់ប្លន់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ទូរស័ព្ទដៃតាមប្រព័ន្ធNo Drug

 


លោក ភុន សម្ផស្ស អភិបាលនៃគណ:អភិបាលស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអប់រំដល់សិស្សសាលា ការបង្រ្កាបក្មេងទំនើង ត្រួតពិនិត្យសិស្សគេចសាលា បង្រ្កាបបទល្មើសគ្រឿងញៀន បង្ក្រាបបទល្មើសលួចឆក់ប្លន់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ទូរស័ព្ទដៃតាមប្រព័ន្ធNo Drug

ខេត្តព្រៃវែង៖ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤
លោក ភុន សម្ផស្ស អភិបាលនៃគណ:អភិបាលស្រុកព្រះស្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអប់រំដល់សិស្សសាលា ការបង្រ្កាបក្មេងទំនើង ត្រួតពិនិត្យសិស្សគេចសាលា បង្រ្កាបបទល្មើសគ្រឿងញៀន បង្ក្រាបបទល្មើសលួចឆក់ប្លន់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ទូរស័ព្ទដៃតាមប្រព័ន្ធNo Drug ។

ក្នុងកម្មវិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច លោកអធិការរង លោកនាយកសាលា នាយករងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ១៨៤៣នាក់ ស្រី១០០៩។

នៅក្នុងបរិវានវិទ្យាល័យ ហ៊ុន សែន តាគោក បានរៀបចំផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព(ដើម្បីសហគមន៍គ្មានគ្រឿងញៀន គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានក្មេងទំនើង ឬសិស្សគេចសាលា...) ក្រោមអធិបតីភាពលោក ភុន សម្ជស្ស អភិបាលនៃគណៈអភិបាលស្រុកព្រះស្តេច  និងលោក ជៃ សេងហ៊ាង អធិការនៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច

សមាសភាពចូលរួម÷
១.លោកអធិការង  និងមន្រី្តនៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច
២.នាយប៉ុស្តិ៍ នាយប៉ុស្តិ៍រង និងមន្រ្តី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វា
៣.គណ:គ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ
៤.សិស្សានុសិស្ស សរុប១៨៤៣នាក់ ស្រី១០០៩នាក់។

ក្នុងពិធីនេះដែរ លោក ភុន សម្ផស្ស អភិបាលនៃគណះអភិបាលស្រុកព្រះស្ដេច បានផ្តាំផ្ញើរដល់កងកម្លាំងទូទាំងស្រុកទាំងអស់រក្សាអោយបាន នូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្របទៅតាមគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ទាំង៩ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងបន្តការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងលិខិតបទដ្ឋាននានា បញ្ជ្រាបដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងតាមសាលារៀននានាបន្តទៀតជាប្រចាំ តាមរយៈកងកម្លាំងនគរបាលអោយមានប្រសិទ្ធភាព ។

លោក ភុន សម្ផស្ស អភិបាលនៃគណះអភិបាលស្រុក ក៏សូមអោយ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំជម្រុញអនុវត្តនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»នេះ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងធ្វើយ៉ាងណាឲ្យសម្រេចបាននូវយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងការធានា សុខសុវត្ថិភាពសាធារណៈ សន្តិសុខសណ្ដាប់ធ្នាប់ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ក្នុងស្រុកព្រះស្តេចទាំងមូលផងដែរ។





























No comments:

Post a Comment

Pages