លោកជំទាវ សៅ សុគន្ធារី បានអំពាវនាវឲ្យយុវជនត្រូវគាំទ្រគណបក្សប្រជាជនលម្ពុជាដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

លោកជំទាវ សៅ សុគន្ធារី បានអំពាវនាវឲ្យយុវជនត្រូវគាំទ្រគណបក្សប្រជាជនលម្ពុជាដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍

 



ខេត្តកំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី ២៩ខែមិថុនាឆ្នាំ ២០២៤នេះលោកជំទាវ សៅ  សុគន្ធារី ប្រធានក្រុមការងារចុះជួយឃុំអង្គពពេល  
ឯកឧត្តម រ៉េត រ៉ា  អនុប្រធានក្រុមការងារចុះជួយឃុំអង្គពពេល និងសហការី បានអញ្ជើញអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា( ២៨ មិថុនា ១៩៥១  ២៨ មិថុនា ឆ្នាំ២០២៤)
សមាជិកចូលរួម៖
-ក្រុមការងារចុះជួយឃុំ ៨រូប
-ក្រុមការងារថ្នាក់ស្រុក ៣រូប
-ថ្នាក់ឃុំ និងសាខាបក្សភូមិ សរុប៩១នាក់ ស្រី១៥។ ក្នុងនោះលោកជំទាវ បានឧបត្ថម្ភចំនួន ២, ០០០,០០០រៀល ។ សមាជិកសាខា អនុសាខា និងសមាជិកបក្សភូមិ ម្នាក់ៗទទួលបានថវិកា២០,០០០រៀលផងដែរ។

ថ្លែងទៅកាន់អង្គមីទ្ទិញដ៏មហោឡារិកនេះ លោកបានអំពាវនាវដល់យុវជន ត្រូវគាំទ្រនិងបំផុសចលនាយុវជន មហាជន ឲ្យគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឆ្លៀសវៃ
របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយុវជនត្រូវខិតខំសិក្សារៀនសូត្រឲ្យអស់ពីលទ្ធភាព ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ធ្វើជាគំរូល្អនៅក្នុងសង្គមនិងធ្វើខ្លួនជាទំពាំងស្នងឬស្សី ជាអនាគតរបស់ប្រទេសជាតិ។

ទន្ទឹមនឹងនេះលោកជំទាវ ក៏បានអាននូវខ្លឹមសារសន្ទរកថា
ដ៏មានអត្ថន័យនិងសារៈសំខាន់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលសម្ដេច ជូនសមាជិក សមាជិកាអង្គមីទ្ទិញទាំងមូលបានជ្រាបផងដែរ។

លើសពីនេះលោកជំទាវសៅ សុគន្ធារី   បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម  ប្រធានក្រុមការងារចុះជួយ មូលដ្ឋានស្រុក ហើយលោកមានជំនឿជឿជាក់និងមោទកភាពក្រៃលែងជាមួយនឹងក្រុមការងារ
ដែលនឹងខិតខំអភិវឌ្ឍន៍មូលដ្ឋានស្រុកគងពិសីនូវហេដ្ឋារចនាសម្ព័ន្ធនានាជាពិេសប្រព័ន្ធធារាសាស្ត្រឲ្យបានច្រើនស្អេកស្កះគ្រប់មូលដ្ឋានដើម្បីស្រោចស្រពស្រែស្រូវកសិករនិងកសិដ្ឋាន ឱ្យបានស្រស់បំព្រងនិងបង្កើនសេដ្ឋកិច្ចនិងជីវភាពមូលដ្ឋាន   ឲ្យកាន់តែប្រសើរឡើង។

ជាមួយនេះផងដែរ   តំណាងយុវជនបានឡើងប្ដេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រនូវគោលនយោបាយគណបក្សប្រជាជនកម្ពុជាដើម្បីប្រទេសជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍន៍ឈានឡើងជាលំដាប់។
ចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា និងកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាដើម្បីការអភិវឌ្ឍនៅកម្ពុជា។ ខ្ញុំក៏សូមគូសបញ្ជាក់បន្ថែមទៀតថា ដោយប្រកាន់ខ្ជាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជាបន្តជំរុញការអនុវត្តនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់ លើមូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមក្នុងកិច្ចការ អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោក។ ព្រមជាមួយនោះ ក្នុងស្ថានភាពបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្តយ៉ាងស្មុគស្មាញ និងប្រកបដោយការគំរាមកំហែងដ៏គ្រោះថ្នាក់នោះ ខ្ញុំសូមអំពាវនាវដល់បណ្តារដ្ឋ ជាពិសេសបណ្តា ប្រទេសមហាអំណាចសូមស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងរិះរកដំណោះស្រាយចំពោះបញ្ហា ក្តៅៗទាំងឡាយតាមរយៈការចរចា ដើម្បីសន្តិភាព សន្តិសុខ និងការស្ថិតស្ថេររីកចម្រើនរបស់មនុស្សជាតិ ទាំងមូល។ ការដាក់ទណ្ឌកម្ម អំពើហិង្សា និងសង្គ្រាម ពុំមែនជាដំណោះស្រាយល្អនោះឡើយ វាគ្រាន់តែ បានបង្កើនថែមទៀតនូវហានិភ័យសម្រាប់មនុស្សជាតិប៉ុណ្ណោះ។

ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរខួបទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេច ព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមថ្វាយព្រះពរ និងជូនពរ សម្តេច ព្រះ អង្គម្ចាស់ ឯកឧត្តម លោកជំទាវ គណៈចាងហ្វាងជាន់ខ្ពស់សាសនិកឥស្លាម គណៈដឹកនាំគ្រឹស្តសាសនិក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទិញ និងបងប្អូនជនរួមជាតិទាំងមូលទាំង នៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕















No comments:

Post a Comment

Pages