លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន BLO បាវិត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែន BLO បាវិត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត


ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤

បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំកម្មវិធីលំហាត់អនុវត្តសាកល្បង ល្បាតចល័តត្រួតពិនិត្យតាមបណ្តោយព្រំដែន (កម្ពុជា-វៀតណាម)ដើម្បីពង្រឹងការដឹកនាំផ្លាស់ប្តូរពត៌មានចារកម្ម និងការស៉ើបអង្កេតប្រត្តិបត្តិការបទល្មើសឆ្លងដែន ព្រមទាំងត្រួតពិនិត្យយានយន្ត មធ្យោបាយធ្វើដំណើរ និងអ្នកដំណើរឆ្លងដែន  នៅទីតាំងភូមិសាស្ត្រ ស្លាបឆ្វេង-ស្លាបស្តាំ ស្ថិតនៅក្នុងក្រុងបាវិត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅ សាលប្រជុំនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ការិយាល័យ BLO បាវិត បានបង្កើតក្រុមការងាររួចហើយ សម្រាប់ដឹកនាំសម្របសម្រួលរៀបចំលំហាត់អនុវត្តល្បាតចល័ត តាមបណ្តោយព្រំដែន ដែលមានមន្ត្រីជំនាញពាក់ព័ន្ធចូលរួមក្នុងលំហាត់អនុវត្តនេះ ជាលទ្ធផល យើងទទួលជោគជ័យបានមួយផ្នែក ដែលធ្វើឲ្យក្រុមឧក្រឹដ្ឋជនមានការខ្លាចរអា ក្នុងការប្រព្រឹត្តបទល្មើស ហើយក្នុងកំឡុងពេល ដែលយើងរៀបចំធ្វើលំហាត់អនុវត្តល្បាតចល័តតាមព្រំដែននេះរយៈពេល ១ខែកន្លះ កន្លងទៅ  ដោយបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២២នាក់ ស្រី ០២នាក់ ក្នុងនោះមានជនជាតិវៀតណាម ០៨នាក់ ព្រមទាំងបាន ថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាល កងកម្លាំងអាវុធហត្ថ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំ យកចិត្តទុកដាក់ក្នុងការអនុវត្តនាពេលកន្លងមក ហើយក៏សូមថ្លែងអំណរគុណផងដែរ ចំពោះមន្ត្រីគយ និងរដ្ឋាករ នគរបាលអន្តោប្រវេសន៍ ដែលបានបង្កលក្ខណៈងាយស្រួល ឲ្យក្រុមការងារបានអនុវត្តលំហាត់កន្លងមក។

បន្ទាប់ពីចប់កិច្ចប្រជុំ លោកបណ្ឌិត ក៏បានដឹកនាំក្រុមការងារល្បាតចល័តត្រួតពិនិត្យតាមបណ្តោយព្រំដែនផងដែរ ។

ដោយមានការអញ្ជើញចូលរួមពី ៖ លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលរងក្រុងបាវិត លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត លោកអធិការ នគរបាលក្រុងបាវិត លោកឧត្តមសេនីយ៍ត្រី នាយប៉ុសិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកប្រធានការិយាល័យគយ និងរដ្ឋាករបាវិត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ បាវិត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកប្រធានក្រុមនគរបាលប្រចាំការិយាល័យ BLO លោកវរសេនីយ៍ទោមេបញ្ជាការវរនគរបាលការពារព្រំដែន ៦០៩ លោកវរសេនីយ៍ឯកមេបញ្ជាការវរនគរបាលការពារព្រំដែន ៦១១ ព្រមទាំង លោក លោកស្រី មន្រ្តីមន្ទីរ-អង្គភាព ពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
























No comments:

Post a Comment

Pages