អភិបាលស្រុកស្ទោងណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវគិតគូនិងយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពពលរដ្ឋក្រីក្រនិងហានិភ័យ - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

អភិបាលស្រុកស្ទោងណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវគិតគូនិងយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពពលរដ្ឋក្រីក្រនិងហានិភ័យ




ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២៤  លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និង លោកស្រី ចាន់ សុផល ប្រធានអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោងព្រមទាំងសហការី បាទអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនដល់ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យក្នុងពេលដែលជួបគ្រោះធម្មជាតិរៀងស្ងួតកាលពីពេលថ្មីៗកន្លងទៅនេះ នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនេះដែរលោកសាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋានជាពិសេសលោកមេភូមិ លោកមេឃុំ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្រីក្រនិងងាយរងហានិភ័យជាពិសេសនៅក្នុងពេលដែលមានជួបគ្រោះធម្មជាតិផ្សេងៗដូចជាគ្រោះរាំងស្ងួតឬគ្រោះទឹកជំនន់ជាដើម។

ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាក្នុងការទប់ស្កាត់បទល្មើសនេសាទនិងត្រូវចូលរួមគ្នាថែមទៀតក្នុងការ ថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ មច្ឆជាតិ និងព្រៃលិចទឹកនៅតំបន់បី ដែលជាជម្រកត្រីពង ជាគម្របធម្មជាតិនិងជាប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកកម្ពុជាស្រុកស្ទោងដែលតែងតែសហការឧបត្ថម្ភគាំទ្រសព្វបែបយ៉ាង ដល់រដ្ឋបាលស្រុកក្នុងការធ្វើកិច្ចការមនុស្សធម៌ក៏ដូចជាអភិវឌ្ឍន៍ស្រុកស្ទោងស្ទើរតែគ្រប់វិស័យ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលទទួល អំណោយនៅពេលនេះ មានចំនួន១០០គ្រួសារ  ដែលមួយគ្រួសារៗទទួលបាននូវ អង្ករ១បេ  មី១កេស  ទឹកត្រី១យួរ  ទឹកស៊ីអ៊ីវ១យួរ  និងទឹកសុទ្ឋ២ប៊ីដុងស្មើនឹង៤០លីត្រ និងជាអំណោយរបស់អង្គការទស្សនពិភពលោកកម្ពុជាប្រប្រចាំស្រុកស្ទោង។


















No comments:

Post a Comment

Pages