ខេត្តព្រៃវែង÷ ក្រុមការងារជំនាញការិយាល័យសុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះពិនិត្យនិងផ្សព្វផ្សាយពីផលប៉ះពាល់នៃការជក់បារីដល់មន្ទ្រីនគរបាលគ្រប់រូបតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ នឹងមន្ត្រីនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៧ ព្រមទាំងបានអប់រំណែនាំដល់មន្ត្រីនគរបាលទាំងអស់ទូទាំងខេត្តព្រៃវែង ត្រូវចេះធ្វើអនាម័យ រស់នៅស្អាត ហូបចុកស្អាតនិងមានអនាម័យត្រឹមត្រូវ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ជាពិសេសត្រូវសម្អាតបរិស្ថាន ជុំវិញ អាគារអង្គភាព កន្លែងធ្វើការ ជាប្រចាំ ដើម្បីធានាបាននូវ សុខភាពល្អ និងផាសុខភាព។
ការិយាល័យសុខាភិបាល ចុះពិនិត្យសុខភាពផ្សព្វផ្សាយពីផលប៉ះពាល់នៃការជក់បារីដល់មន្ត្រីនគរបាល
Subscribe to:
Post Comments (Atom)
No comments:
Post a Comment