ឧបនាយករដ្ឋមន្ត្រី ចិន និងឧបនាយករដ្ឋមន្ត្រី សិង្ហ បុរី ធ្វើជា សហប្រធាន កិច្ចប្រជុំ យន្តការ សហប្រតិបត្តិការ ទ្វេភាគី - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

ឧបនាយករដ្ឋមន្ត្រី ចិន និងឧបនាយករដ្ឋមន្ត្រី សិង្ហ បុរី ធ្វើជា សហប្រធាន កិច្ចប្រជុំ យន្តការ សហប្រតិបត្តិការ ទ្វេភាគី

ភ្នំពេញថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ អន្តរជាតិ៖ បើ តាម ការ បញ្ជាក់ របស់ លោក Wang Wenbin ឧបនាយករដ្ឋមន្ត្រីនិងជាអ្នក នាំ ពាក្យ ក្រសួង ការ បរទេសចិន កាល ពី ថ្ងៃ ចន្ទបាននិយាយថា លោក Lawrence Wong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃសាធារណៈរដ្ឋសិង្ហបុរី នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ តបតាមការអញ្ជើញរបស់លោក Ding Xuexiang សមាជិកគណៈកម្មាធិការអចិន្ត្រៃ យ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Ding និងលោក Wong នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ១៩ នៃក្រុមប្រឹក្សារួមចិន-សិង្ហបុរីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាដឹកនាំរួមគ្នាសួនឧស្សាហកម្មចិន-សិង្ហបុរី (JSC) កិច្ចប្រជុំលើកទី ១៥ នៃទីក្រុង Eco-City Tianjin JSC ចិន-សិង្ហបុរី។ លោក Wang បាននិយាយថា JSC និងកិច្ចប្រជុំលើកទីប្រាំពីរនៃគំនិតផ្តួចផ្តើមចិន-សិង្ហបុរី (Chongqing) ស្តីពីការតភ្ជាប់យុទ្ធសាស្ត្រ JSC នៅទីក្រុង Tianjin នឹងធ្វើនៅថ្ងៃទី ៧ ខែធ្នូ៕

No comments:

Post a Comment

Pages