វិស័យភស្តុភាររបស់ប្រទេសចិនពង្រីកកាន់តែលឿននៅក្នុងខែវិច្ឆិកា - គេហទំព័រ ឃិន ជុន ធីវី អនឡាញ
សូមស្វាគមន៍ www.kcntvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:....

Breaking

វិស័យភស្តុភាររបស់ប្រទេសចិនពង្រីកកាន់តែលឿននៅក្នុងខែវិច្ឆិកា

 

ភ្នំពេញថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ អន្តរជាតិ៖ ទិន្នន័យ ឧស្សាហកម្ម បាន បង្ហាញ ថា វិស័យ ភស្តុភារ របស់ ប្រទេស ចិន បាន ចុះ បញ្ជិកា រីក ចម្រើន កាន់ តែ លឿន ក្នុង ខែ វិច្ឆិកា។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តាមសហព័ន្ធភស្តុភារ និងការទិញ (CFLP) របស់ប្រទេសចិនបានឱ្យដឹងថា សន្ទស្សន៍តាមដានការអនុវត្តទីផ្សារភ័ស្តុភាររបស់ប្រទេសមាន ៥៣,៣ ភាគរយកាលពីខែមុន កើនឡើង ០,៤ ភាគរយបើធៀបនឹងខែតុលា។ ប្រធានសេដ្ឋវិទូរបស់ CFLP បាននិយាយថា វិស័យនេះបានរាយការណ៍ពីភាពប្រសើរឡើងនៅក្នុងខែវិច្ឆិកា ដោយសារតម្រូវការថ្មីបានរក្សានិន្នាការកើនឡើង ហើយអាជីវកម្ម ប្រកបដោយស្ថិរភាពសម្រាប់កំណើននាពេលអនាគត។

នៅក្នុងការវិភាគ សន្ទស្សន៍រងដែលវាស់បរិមាណអាជីវកម្មសរុបបានកើនឡើងដល់ ៥៣,៣ ភាគរយ និងការបញ្ជាទិញថ្មីរបស់ក្រុមហ៊ុនដឹកជញ្ជូនមាន ៥៣,៤ ភាគរយ ហើយការរំពឹងទុកអាជីវកម្មនៅតែល្អលើសពី ៥៥ ភាគរយ។ លោក Hu Han អ្នកវិភាគបាននិយាយថា ទោះបីជាទីផ្សារមានភាពទន់ខ្សោយក្នុងឆ្នាំនេះក៏ដោយ ក៍សន្ទស្សន៍ក្នុងរយៈពេលបីខែនេះបានបង្ហាញពីលទ្ធផលល្អប្រសើរជាងនៅក្នុងឆមាសទីមួយ និងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ កញ្ញា ខៀវ ណាវីន ផ្សាយដោយ៖ ធូ កុសល

No comments:

Post a Comment

Pages